វចនានុក្រមហ៊ីងនាម·[ហ៊ីង]សត្វមួយប្រភេទសន្តានកង្កែប តែសណ្ឋានមាឌត្រមុលបំប៉ោងខ្លួនបាន, បង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀង ចេញមកខាងក្រៅ តែងស្រែកយំឮសូរខ្លាំងហួសមាឌ; ហ៊ីងមាន៣ប្រភេទ។ (ព.កា.) ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហ៊ីប៉ូតែកនាម·[ហ៊ី-ប៉ូ-តែក](ច្ប.) សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទដែលផ្ដល់ឱ្យម្ចាស់បំណុលនូវសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពលើម្ចាស់បំណុលឯទៀតចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុលឬតតិយជនដោយមិនផ្ទេរការកាន់កាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក