វចនានុក្រមហាសនាដករនាម·[ហា-សៈ-នា-ដៈ-ក]អ្នកនិពន្ធរឿងកំប្លែងឬអ្នកសម្ដែងជាតួកំប្លែង, អ្នកកំប្លែង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហាសរសនាម·[ហា-សៈ-រស់](អ.សិ.) តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធចេះបង្ហាញសកម្មភាពកំប្លុកកំប្លែង ធ្វើឱ្យអ្នកអាន អ្នកស្ដាប់ សើចសប្បាយរីករាយ។ នៅក្នុងរឿងធនញ្ជ័យ ធនញ្ជ័យរើសអាចម៍សេះច្រកថង់យាមយកទៅជូនសេដ្ឋីកណ្ដាលចំណោមមន្ត្រី។ នៅក្នុងរឿងអាឡេវ អាឡេវចាប់ម៉ែឪវារៀបការដើម្បីបានស៊ីនំគម នំអន្សម...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហាអឺៗឧទានសព្ទ·[ហា-អឺ-អឺ]ពាក្យបន្ទរក្នុងបទច្រៀងពួកខ្លះមានបទអុំទូកពាក្យបួនជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហិកតានាម·[ហិច-តា]ឈ្មោះរង្វាស់ផ្ទៃដីមួយប្រភេទស្មើនឹង ១០០អា ឬ ១០០០០ម៉ែត្រការ៉េ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហិកតូនាម·[ហិក-តូ]បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ១០០ឯកតា ហើយមាននិមិត្តសញ្ញា ‹h› :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហិង្សានាម·[ហិង-សា]ការបៀតបៀន, ការពាធា, ការធ្វើអាក្រក់រកគ្នា, ការធ្វើទុក្ខគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហិចបរិវារសព្ទ·[ហិច]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យហក់, ហើរ, ហោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក