វចនានុក្រមអង់ដូមេទ្រីយ៉ូមនាម·[អង់-ដូ-មេ-ទ្រី-យ៉ូម](វេជ្ជ.) ដុំពកស្លូត នៃភ្នាសក្នុងស្បូន ដែលមានរាងមូលៗមានស្រោម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់ដូមេទ្រីយ៉ូសនាម·[អង់-ដូ-មេ-ទ្រី-យ៉ូស](វេជ្ជ.) វត្តមានជាលិកាភ្នាសក្នុងស្បូននៅទីតាំងខុសប្រក្រតី ដូចជានៅក្នុងដៃស្បួន(trompe de Fallope) សាច់ដុំស្បូន(myomètre) ឬនៅក្រៅស្បូនជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់តាកទិកនាម·[អង់-តាក-ទិច](ភូមិ.) ឈ្មោះទ្វីបមួយនៅកណ្ដាលប៉ូលខាងត្បូង មានទំហំជាង ១៤លានគីឡូម៉ែត្រការ៉េ ដែលគ្របដណ្ដប់ស្ទើរតែទាំងមូលដោយទឹកកក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់តែននាម·[អង់-តែន]ឧបករណ៍ធ្វើពីលោហធាតុ សម្រាប់ទទួលឬបញ្ជូនរលកសញ្ញា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់ត្រូប៉ូអ៊ីដនាម·[អង់-ត្រូ-ប៉ូ-អ៊ីត]មានសណ្ឋានខាងក្រៅស្រដៀងមនុស្ស ព្រីម៉ាតថ្នាក់ខ្ពស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់ទីប៉ូតនាម·[អង់-ទី-ប៉ូត](ភូមិ.) ទីកន្លែងមួយនៃផែនដី ដែលឈមនឹងទីកន្លែងមួយទៀតតាមបន្ទាត់ផ្ចិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់ទីប្យូទិកនាម·[អង់-ទី-ប្យូ-ទិក](វេជ្ជ.) សារធាតុឱសថមានប្រភពពីធម្មជាតិឬពីសារធាតុគីមីឬការធ្វើសំយោគដែលមានសកម្មភាពអាចទប់ស្កាត់ការលូតលាស់ឬបំផ្លាញពពួកបាក់តេរីឬផ្សិត។ ពាក្យសាមញ្ញច្រើនហៅថាថ្នាំផ្សះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់ទីសែននាម·[អង់-ទី-សែន]សារធាតុម្យ៉ាងដែលជំរុញឱ្យមានការផលិតអង់ទីករនៅក្នុងរាងកាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់ស៊ីមនាម·[អង់-ស៊ីម](ជីវ.) កាតាលីករជីវៈ ដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់ស្យូស្ពែមនាម·[អង់-ស្យូ-ស្ពែម](ជីវ.) រុក្ខជាតិមានផ្កា មានគ្រាប់ដែលការពារដោយសំបក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង់អាចគុណនាម·[អង់-អាច]ដែលអាចហាន, ក្លាហាន, ឥតញញើត, ឥតក្រែង, ឥតភ្លឹក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កនាម·[អង់-កៈ]គ្រឿងសម្គាល់, គ្រឿងចំណាំ; ស្នាម, ស្នាមគំនូស; ត្រា, ស្នាមត្រា; លេខទំព័រឬអក្សរប្រាប់ទំព័រ, អង្កា (ឱង្កា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កត់ខ្មៅនាម·[អង់-កត់-ខ្មៅ]ឈ្មោះឈើមួយប្រភេទ សំបកខ្មៅ ស្លឹកជុកជិតស្រដៀងនឹងខ្ចាស់តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើង ថែទាំទុកជាគ្រឿងតាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក