វចនានុក្រមអាណាឡូកនាម, គុណនាម·[អា-ណា-ឡូក](ប.ព.) សញ្ញាដែលតម្លៃរបស់វា អាចប្រែប្រួលជាប់ៗគ្នាតាមពេល, ដែលទាក់ទងនឹងប្រព័ន្ធឬគ្រឿងមួយដែលមានរលកសញ្ញាប្រែប្រួលជាប់ៗគ្នាតាមពេល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាណិកជននាម·[អា-ណិ-កៈ-ជន់]ជនដែលនៅក្នុងអំណាចគេ, ជនអ្នកនៅក្រោមអំណាចនៃបុគ្គលដទៃ; ជនជាតិនានាដែលនៅអាស្រ័យប្រកបមុខរបរក្នុងប្រទេសដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាណិតកិរិយាសព្ទ·[អា-ណិត]នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាណិតអាសូរកិរិយាសព្ទ·[អា-ណិត-អា-សូ]អាណិតខ្លោចចិត្តឬអាណិតស្រងោចខ្លោចចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាណូដនាម·[អា-ណូត](រូប.) ប៉ូលវិជ្ជមានឬអេឡិចត្រូដនៃគ្រឿងអគ្គិសនីមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាណេវ្រីសនាម·[អា-ណេ-វ្រីស](វេជ្ជ.) អាការៈរីកប៉ោងភ្នាសសរសៃឈាម ដែលបង្កឱ្យកើតមានជាអាតេរ៉ូម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាណោចកិរិយាសព្ទ·[អា-ណោច]ស្រងោចលន្លោចចិត្ត; នឹកអាណិតខ្លោចចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាណោចអាធ័មកិរិយាសព្ទ·[អា-ណោច-អា-ធ័ម]ស្រងោចលន្លោចចិត្តពោរពេញដោយទុក្ខឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាតាបីនាម·[អា-តា-ប៉ី]អ្នកដែលមានការព្យាយាមកម្ដៅបាប គឺអ្នកដែលខំប្រឹងប្រព្រឹត្តធម៌យ៉ាងម៉ឺងម៉ាត់ ដើម្បីដុតបំផ្លាញបង់នូវគ្រឿងសៅហ្មងចិត្ត, ដើម្បីឱ្យរីងស្ងួតកិលេស, អ្នកដែលប្រព្រឹត្តតបៈយ៉ាងមុតមាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាតាបៈ[អា-តា-ប៉ៈ]កម្ដៅព្រះអាទិត្យ, កម្ដៅថ្ងៃ; គ្រឿងកម្ដៅ; ចង្អើរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាតុរគុណនាម, កិរិយាសព្ទ·[អា-តុ-រ៉ៈ]ដែលក្ដៅអន្ទះអន្ទែង; មានជំងឺ, ឈឺ; ដែលមានជំងឺគ្រុនក្ដៅខ្លាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាតូមនាម·[អា-តូម](គីមី.) ភាគល្អិតតូចបំផុតនៃអង្គធាតុ ដែលសម្គាល់លក្ខណៈគីមីនៃអង្គធាតុនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាតូមនិយមនាម·[អា-តូម-និ-យំ](ទស្សនៈ.) ទ្រឹស្ដីបុរាណរបស់ដេម៉ូគ្រីត អេពីគួ និងលុយក្រែស ដែលថា ចុណ្ណភាគសុទ្ធល្អិតបំផុត មិនអាចបំបែកតទៅទៀតបាន និងមិនអាចបំផ្លាញបាន គឺជាសមាសភាពមូលដ្ឋាននៃចក្រវាលទាំងមូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក