វចនានុក្រមអង្កុលគុណកិរិយា, គុណនាម·[អង់-កុល]ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កួចកិរិយាសព្ទ·[អង់-កួច]ផ្លុំស្នែងជាបទឮសូរតិចៗខ្លាំងៗរលាក់រលែកគួរឱ្យស្រណោះឬស្រងេះស្រងោច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កួញកិរិយាសព្ទ·[អង់-កួញ]បង្រួញដៃឬជើងរវៃចូលដើម្បីនឹងដាល់, តប់, ទាត់ ធាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កួញដីនាម·[អង់-កួញ-ដី]ឈ្មោះវល្លិមួយប្រភេទ ស្រដៀងនឹងវល្លិប្រេង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កើកគុណកិរិយា·[អង់-កើក]ដែលទូលអ្វីៗស្រាលៗដើរប្លើកៗ; ប្លើកៗ, ប្លើកចុះប្លើកឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កៀមកិរិយាសព្ទ·[អង់-កៀម]ខាំឬកកេរមិនដកមាត់ ដើម្បីឱ្យទក់, ឱ្យរេច, ឱ្យដាច់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កៀមងៀតនាម·[អង់-កៀម-ងៀត]ឈ្មោះបទសូត្រមួយយ៉ាង មានលំនាំសំឡេងរលាក់រលែក គ្រហឹមផ្អឹបធ្មេញប្រៀបប្រដូចនិងសូរសំឡេងឆ្មាកំពុងអង្កៀមត្រីងៀត គ្រហឹមបណ្ដើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កេតនាម, កិរិយាសព្ទ, គុណនាម·[អង់-កេត]ការស៊ើបសួរបញ្ជាក់សាក្សី, ដំណើរស៊ើបសួរសង្កេតអ្នកដឹងការណ៍ពិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កែលអង្កៃគុណកិរិយា·[អង់-កែល-អង់-កៃ]រលេចុះរលេឡើងឬរវើកវ័ណ្ឌពេញពាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្កោលនាម·[អង់-កោល]ឈ្មោះឈើខ្លឹមមួយប្រភេទ សាច់ស្រាយសម្បុរលឿង ខ្លឹមក្រហមក្រមៅ មានរសល្វីង ផ្លែទុំក្រហមក្រមៅ មានក្លិនឆ្អាប ប៉ុន្តែបើច្របាច់យកសំបកចេញហើយលាយច្របល់ដោយគ្រឿងប្រហើរឈ្ងុយ មានគល់ស្លឹកគ្រៃជាដើម បរិភោគបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្ក្រងនាម·[អង់-ក្រង]សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ប្រភេទគឺ អង្ក្រងទឹក ឬ អង្ក្រងប្រផេះ, អង្ក្រងភ្លើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក