វចនានុក្រមអាសនៈនាម·[អា-សៈ-ណៈ]ទីអង្គុយ, កន្លែងអង្គុយ, កម្រាលឬប្រដាប់សម្រាប់អង្គុយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាសន្នរោគនាម·[អា-សន់-ណៈ-រោក]រោគទាន់ហន់ គឺជំងឺរហ័ស ដែលចាប់ឈឺភ្លាម ច្រើនតែស្លាប់ភ្លាមៗ។ ខ្មែរច្រើនហៅសំដៅចំពោះ អហិវាតរោគ ថា អាសន្នរោគ (គួរប្រយ័ត្នកុំនិយាយថា អាសន្តរោគ (អា សន់ តៈ រោក) ព្រោះនិយាយភ្លាត់បែបនេះខុសទេ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាសភិវាចានាម·[អា-សៈ-ភិ-វា-ចា]វាចាជារបស់ឧសភបុរស, សម្ដីរបស់មហាវីរបុរស ដែលខ្ពង់ខ្ពស់បំផុតឥតមានបុគ្គលណាមួយប្រៀបផ្ទឹមបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាសយដ្ឋាននាម·[អា-សៈ-យ៉ាត់-ឋាន]ទីសម្រាប់នៅអាស្រ័យ, លំនៅនៃជនណាមួយ; ទីនៅអាស្រ័យដែលគេសរសេរកាខ្នងស្រោមសំបុត្រផ្ញើទៅឱ្យបុគ្គលណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាសវ[អា-សៈ-វ៉ៈ]គ្រឿងត្រាំ; ទឹកតម្រាំ; ទឹកដម; ស្រាត្រាំ គឺសុរាឬមេរ័យកើតពីទឹកអំពៅឬទឹកឃ្មុំ, ទឹកត្នោតជាដើមដែលត្រាំគ្រឿងផ្សំផ្សេងៗ; គ្រឿងជ្រក់, ទឹកជ្រក់; គ្រឿងសៅហ្មង, ហេតុមោះហ្មង; ឧបទ្រព, ចង្រៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាសអាភាសគុណនាម·[អាស-អា-ភាស]ដែលចេញពាក្យស្រីអាសហួសហេតុដែលពុំត្រូវនិយាយ គឺដែលចេញថាដល់កេរ្តិ៍ខ្មាស, ដែលជាពាក្យអាសគ្រាម, ដែលចេញដំណើរចំអាសចំអូង (ប្រើចំពោះតែវាចា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាសាញ់បរិវារសព្ទ·[អា-សាញ់](ព.សា.) ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អាសា ថា អាសាអាសាញ់, ដែលមានឧស្សាហៈច្រើនមិនខ្ជិលច្រអូស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក