វចនានុក្រមអង្គធាតុសមាសនាម·[អង់-គៈ-ធាត-សៈ-ម៉ាស]អង្គធាតុសុទ្ធដែលមានម៉ូលេគុលផ្សំពីអាតូមនៃធាតុគីមីពីរឬច្រើនប្រភេទផ្សេងគ្នានៅក្នុងសមាមាត្រកំណត់មួយ ដូចជា ទឹកសុទ្ធ អំបិល ស្ករ អាស៊ីដជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គធាតុសុទ្ធនាម·[អង់-គៈ-ធាត-សុត]អង្គធាតុដែលមានប្រភេទម៉ូលេគុលតែមួយហើយមិនអាចញែកចេញដោយវិធីវិភាគបន្ទាន់ និងមានថេររូប ដូចជាមានសីតុណ្ហភាពរំពុះ សីតុណ្ហភាពកំណក និងម៉ាសមាឌជាក់លាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គនភានាម·[អង់-នៈ-ភា](ភូមិ.) អង្គទាំងឡាយដែលមាននៅក្នុងលំហអវកាស ដូចជាផ្កាយ ភព រូបធាតុ អន្តរផ្កាយ (ឧស្ម័ននិងកម្ទេចផ្សេងៗ) កាំរស្មីអវកាសជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គនីតិបញ្ញត្តិនាម·[អង់-នី-តិ-ប័ញ-ញ៉ាត់]ស្ថាប័នដែលមានអំណាចតាក់តែងនិងអនុម័តច្បាប់សម្រាប់ប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គនីតិប្រតិបត្តិនាម·[អង់-នី-តិ-ប្រៈ-តិ-ប័ត]រាជរដ្ឋាភិបាល អង្គការ ឬស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គបដិបក្ខនាម·[អង់-ប៉ៈ-ដិ-ប៉័ក](វេជ្ជ.) អង់ទីករ សារធាតុប្រូតេអ៊ីនដែលផលិតដោយសរីរាង្គដើម្បីប្រឆាំងនឹងជំងឺទៅតាមប្រភេទពិសេសរបស់វា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គប់កិរិយាសព្ទ·[អង់-គប់]ទំពាចំណីអាហាររឹងឬស្វិតគប់ៗញំៗព្រោះគ្មានធ្មេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គមេឃនាម·[អង់-មេក](ភូមិ.) អង្គទាំងឡាយដែលនៅក្នុងមេឃ ដូចជាព្រះអាទិត្យ ភព រូបធាតុនានា (ឧស្ម័ននិងកម្ទេចផ្សេងៗ) កាំរស្មីអវកាសជាដើម ដែលស្ថិតនៅក្នុងដែនលំហនៃប្រព័ន្ធព្រះអាទិត្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គរនាម·[អង់-គ]ពាក្យប្រើឃ្លាតក្លាយមកពី នគរ "ក្រុង, រាជធានី" ហៅចំពោះតែក្រុងនិងសិលាប្រាសាទបុរាណខ្លះ ឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គរបុរីនាម·[អង់-គ-បុ-រ៉ី]ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខេត្តតាកែវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គរវត្តនាម·[អង់-គ-វាត់]វត្តរបស់មហានគរ, ឈ្មោះសិលាប្រាសាទបុរាណមួយកន្លែងនៅក្នុងខេត្តសៀមរាប ជាមហាប្រាសាទរុងរឿងដោយលំអគ្មានពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គរាគនាម·[អង់-គៈ-រាក]ម្សៅក្រអូប, ប្រេងក្រអូប, ទឹកអប់ សម្រាប់ស្អិតស្អាងរាងកាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក