វចនានុក្រមអង្គុកអង្គុលគុណកិរិយា·[អង់-គុក-អង់-គុល]ដែលខ្សឹកខ្សួលប៉ផ្អែបជ្រប់មុខ, ដែលកើតទុក្ខជ្រប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គុយកិរិយាសព្ទ·[អង់-គុយ]សម្រេចឥរិយាបថមួយ ដោយដាក់អង្គឱ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គុលីប្រណមកិរិយាសព្ទ·[អង់-គុ-លី-ប្រ-ណំ]ប្រណម្យម្រាមដៃ; ក្រពុំម្រាមដៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គុលីលេខនាម·[អង់-គុ-លី-ឡេក]គ្រឿងប្រដាប់វាយពុម្ពអក្សរដោយចុងម្រាមដៃ, ម៉ាស៊ីនវាយអក្សរពុម្ព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គុល្យាភរណៈនាម·[អង់-គុល-យា-ភៈ-រៈ-ណៈ](ម.ព. អង្គុលីយកៈ ក្នុង អង្គុលី)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គើយគុណកិរិយា·[អង់-គើយ]ដែលគ្មានជីជាតិ, ដែលព្រងើយកន្តើយ, ឈើយ, តោះតើយ, ពាក្យនោះជាបរិវារសព្ទរបស់ពាក្យសោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គែនាម·[អង់-គែ]ឈ្មោះរោគស្បែកមួយប្រភេទ មានអាការៈគគ្រាតឡើងសម្បុរស កើតនៅសរីរប្រទេសដែលមានសក់ឬមានរោម បណ្ដាលឱ្យរមាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គំនាម·[អង់-គំ]ប្រដាប់មានសណ្ឋានជាដង្កាប់មាំ មានគ្រឿងរឹតឬបន្ធូរបាន សម្រាប់ចាប់រឹតអ្វីៗដែលធ្វើដោយដែកជាដើម ឱ្យរឹងមិនឱ្យរង្គើក ដើម្បីរូសរម្លីងឬឆាបជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គ្រងនាម·[អង់-គ្រង]ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លា ផ្លែមូលៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គ្រឺតនាម·[អង់-គ្រឺត]ឈ្មោះខ្លាមួយប្រភេទ, ហៅតាមសូរសព្ទវាយំឮ "អង្គ្រឺតៗ" :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្គ្រ័ក្សនាម·[អង់-គ្រ័ក]ពាក្យសាមញ្ញ (គ្រាន់តែនិយាយ មិនដែលសរសេរទេ) ប្រើក្លាយឃ្លាតមកពីពាក្យ អង្គរក្ខ ឬ អង្គរក្ស "អ្នករក្សាអង្គ, ទាហានរក្សាអង្គព្រះរាជា"។មើលអត្ថន័យ ចម្លងតំណ ចែករំលែក