វចនានុក្រមអង្សិកគុណនាម, នាម·[អង់-សិ-កៈ] ឬ [អង់-សិក]ដែលទាក់ទងឬជាប់ដោយស្មា, ដែលនាំយកទៅមកដោយស្មា; អ្វីៗដែលត្រូវលី, រែក, ពុន, សែង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្ស័កនាម·[អង់-ស័ក]កាសាវពស្ត្រមួយយ៉ាងសម្រាប់បព្វជិតពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្ដាំ ប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្តរាសង្គ, ជាគ្រឿងបរិក្ខាររាយរង ឬបរិក្ខារពិសេស ប្រើក៏បាន មិនប្រើក៏បាន ព្រោះគ្រឿងបរិក្ខារនេះ ពុំមែនជាពុទ្ធានុញ្ញាតទេ ...ដូចគ្នានឹង វត្ថពន្ធទ្រូងដែរ ប្រើក៏បាន មិនបាច់ប្រើក៏បាន ជាចីវររាប់ចូលក្នុង បរិក្ខារចោឡៈ ដែលអដ្ឋកថាប្រាប់ថា បព្វជិតប្រើច្រើនប៉ុន្មានក៏បាន ឥតមានកំហុសទេ (ព.វិ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអង្អែលកិរិយាសព្ទ·[អង់-អែល]យកដៃពាល់ត្រដុសស្រាលៗរឿយៗ ឬស្ទាបច្បូតចុះច្បូតឡើងស្រាលៗរឿយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអចរណភាពនាម·[អៈ-ចៈ-រ៉ៈ-ណៈ-ភាប]ការដើរទៅមកមិនកើត; ការទៅមករកគ្នាពុំបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអចលគុណនាម·[អៈ-ចៈ-ឡៈ]ដែលមិនកម្រើក, មិនកក្រើក, មិនរំភើប; នឹង, នឹងធឹង, នឹងនៅ; ស្ងប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអចលនទ្រព្យនាម·[អៈ-ចៈ-ឡៈ-ណៈ-ទ្រ័ប]ទ្រព្យដែលមិនអាចលើកផ្លាស់ទីតាំងបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអចលនានាម·[អៈ-ចៈ-ឡៈ-ណា](វេជ្ជ.) អាការៈមិនប្រក្រតីដែលសាច់ដុំពុំអាចកន្ត្រាក់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអចលនៈនាម·[អៈ-ចៈ-ឡៈ-ណៈ]ការមិនកក្រើក, មិនកម្រើក, មិនរំភើប; ការស្ងប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអចិត្តកៈគុណនាម·[អៈ-ចិត-តៈ-កៈ]ដែលមិនប្រកបដោយចិត្ត គឺដែលឥតមានបំណង, ដែលមិនក្លែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអចិត្តក—[អៈ-ចិត-តៈ-កៈ—](ម.ព. អចិត្តកៈ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក