វចនានុក្រមអណ្ដាប់អណ្ដានាម·[អន់-ដាប់-អន់-ដា](ព.សា.) រណ្ដាប់រណ្ដា, រណ្ដាប់ផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដឺតអណ្ដកគុណកិរិយា·[អន់-ដឺត-អន់-ដក]អំពីអាការៈយំខ្សឹកខ្សួលខ្សេតខ្សតៗប៉ផ្ដឺតប៉ផ្តក់រឿយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដើកនាម·[អន់-ដើក]អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ (ទ្រូង) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើងបួន ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ អណ្ដើកក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដើកមាសនាម·[អន់-ដើក-មាស]សុខុមសត្វមួយប្រភេទ សម្បុរលឿងពព្រុស មានស្លាបហើរបាន ចូលចិត្តស៊ីស្លឹកល្ពៅ, តាសក់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដើកហ្លួងនាម·[អន់-ដើក-លួង]អណ្ដើកមួយប្រភេទមានសម្បុរខ្មៅ ក្បាលរាងទ្រវែងនិងច្រមុះស្រួចជាងអណ្ដើកប្រភេទផ្សេងទៀត, ជាប្រភេទល្មូនជិតផុតពូជ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដើរនាម·[អន់-ដើ](ព.បុ.) ជណ្ដើរ (គួរនឹងយកសេចក្ដីថា បានជាហៅ អណ្ដើរ ព្រោះសម្រាប់ដើរបង្អន់ជើងឡើងចុះ; បានជាហៅ ជណ្ដើរ ព្រោះសម្រាប់ជាន់ដើរឡើងចុះ; ប៉ុន្តែតាមលក្ខណៈនិងសណ្ឋាន, ពាក្យទាំងពីរនេះមានសេចក្ដីត្រូវគ្នាតែមួយយ៉ាង គឺសំដៅសេចក្ដីថា "ប្រដាប់មានកាំជាជាន់ៗឬជាថ្នាក់ៗ សម្រាប់ឡើងចុះ" ប៉ុណ្ណោះឯង; សម័យបច្ចុប្បន្ននេះ ច្រើនប្រើពាក្យ ជណ្ដើរ ជាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដែងនាម·[អន់-ដែង]ឈ្មោះត្រីរំអិល ក្បាលសំប៉ែត មានពុកមាត់ មានធ្មុងពីរ មានពិស កាលណាមុតសាច់មនុស្សឈឺចាប់ពើត; ត្រីអណ្ដែងមាន ២ប្រភេទគឺ អណ្ដែងងាំង មាឌតូចជាងអណ្ដែងទន់ ក្បាលធំទ្រងាងសាច់ហាប់; អណ្ដែងទន់ មាឌធំជាងអណ្ដែងងាំងសាច់ទន់ជ្រាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដែតកិរិយាសព្ទ·[អន់-ដែត]ឋិតនៅលើទឹក; រសាត់ឬលឿនលើទឹកដោយកម្លាំងខ្សែទឹក; រសាត់ឬលឿននាអាកាស ដោយកម្លាំងខ្យល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដែតត្រសែតកិរិយាសព្ទ·[អន់-ដែត-ត្រ-សែត]អណ្ដែតត្រដឹមត្រដែតលឿនលយឯអាកាស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដែតអណ្ដូងកិរិយាសព្ទ·[អន់-ដែត-អន់-ដូង](ព.ប្រ.) អណ្ដែតខ្ពស់ស្រឡូងលន្លោច ឬអណ្ដែតខ្ពស់ៗទាបៗ; នឹកស្រងោចលន្លោចចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដោតនាម, គុណនាម·[អន់-ដោត]ឈើឬដែកជាដើមដែលមានមុខស្រួចវែងសម្រាប់ដោត, សម្រាប់ជង់, ដែលគេប្រើសម្រាប់ដោត, សម្រាប់ជង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ឌគោលនាម·[អន់-ឌៈ-គោល]សំណុំបាតុភូតដែលរួមចំណែកដល់ការបង្កើតអូវុល ដុំមូលនៅក្នុងបុប្ផាណ្ឌដែលផ្សំនឹងជាតិឈ្មោលក្លាយទៅជាពង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក