វចនានុក្រមអធរមានគុណនាម·[អៈ-ធៈ-រៈ-មាន]ដែលផ្ទុយគ្នានឹង ធរមាន គឺកំពុងតែគ្មាន, ដែលឥតមានសោះឡើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិកគុណនាម·[អៈ-ធិ-ក]ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់ប្រមាណ; ពេក, ពេកក្រៃ; ដែលថែម, បន្ថែម; ដែលបំពេញ; ដែលបង្គ្រប់; ផ្ទួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិកផរណានាម·[អៈ-ធិ-កៈ-ផៈ-រ៉ៈ-ណា]ការកើនឡើងខ្លាំងហើយលឿនក្នុងរយៈពេលខ្លីដែលមិនអាចគ្រប់គ្រងបាននៃអត្រាអតិផរណា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិករណៈនាម·[អៈធិ-កៈ-រ៉ៈ-ណៈ]ការអាងហេតុផល; ទោស; រឿងហេតុ; វិវាទ, ជម្លោះ, ការទាស់ទែងគ្នា; ការប្ដឹងប្រកាន់គ្នា, ក្ដី, ក្ដីក្ដាំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិករណ—[អៈធិ-កៈ-រ៉ៈ-ណៈ—](ម.ព. អធិករណៈ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិកលាភនាម·[អៈ-ធឹ-កៈ-លាប]ការកើន ដំណើរលើស តម្លៃលើស លាភដ៏ក្រៃលែង លាភដ៏លើសលន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិកអធមនាម·[អៈ-ធិក-អៈ-ធំ]ខ្មែរប្រើពាក្យនេះចំពោះតែពិធីបុណ្យឬពិធីអ្វីមួយ ដែលរុងរឿងផង រម៉េះរម៉ោះឬរប៉ិចរប៉ីរាយរងខ្លះផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិការនាម·[អៈ-ធិ-កា]ការបំពេញកុសលដ៏ក្រៃលែង (មហាបរិច្ចាគ) ; អំណាច; សិទ្ធិ ឬសិទ្ធិភាព; ការគ្រប់គ្រង; ការបង្គាប់បញ្ជា, បញ្ជាការ; មុខការ; មុខក្រសួង; ទីធ្វើរាជការ; ភារៈ; ច្បាប់, ច្បាប់បញ្ញត្ត; ចំពូកសេចក្ដី; ដំណើរសេចក្ដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិការកម្មនាម·[អៈ-ធិ-កា-រ៉ៈ-កាំ]កិច្ចការរបស់អធិការ, ការពិនិត្យត្រួតត្រានៃអធិការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិការបតីនាម·[អៈ-ធិ-កា-ប៉ៈ-ដី]អ្នកគ្រប់គ្រង ត្រួតត្រា និងទទួលការខុសត្រូវក្នុងឋានៈតួនាទីខ្ពស់។ គេច្រើនប្រើចំពោះថ្នាក់ដឹកនាំប្រទេស ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិការីនាម·[អៈ-ធិ-កា-រ៉ី]អ្នកដែលជាប្រមុខក្នុងការគ្រប់គ្រងឬក្នុងការត្រួតត្រាកិច្ចការនីមួយៗ; គ្រូធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអធិក្រឹតិនាម·[អៈ-ធិ-ក្រិត]សិទ្ធិ, សិទ្ធិភាព; ការយល់ព្រម; អនុញ្ញាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក