វចនានុក្រមអនុមតិនាម·[អៈ-នុ-ម៉ាត់]ការយល់ព្រម, ការព្រមតាម, ការយល់ឃើញជាមួយ; ការបង្គាប់; សន្មតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុមន្ត្រីនាម·[អៈ-នុ-មន់-ត្រី]មន្ត្រីបន្ទាប់, មន្ត្រីថ្នាក់រង។ ខ្មែរសន្មតប្រើជាថ្នាក់ឋានន្តរនៃមន្ត្រីរដ្ឋបាលបន្ទាប់ពីវរមន្ត្រី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុមាត្រានាម·[អៈ-នុ-មា-ត្រា]មាត្រាតូច, មាត្រារង គឺមាត្រាតូចៗឬមាត្រារងដែលរៀបរៀងតាមលំដាប់នៅក្នុងមាត្រានៃព្រះរាជក្រមឬនៃច្បាប់ជាដើម ចុះសេចក្ដីដែលញែកចេញពីក្នុងមាត្រានោះៗ ដោយរៀងតួអក្សរ ក) ..., ខ) ..., គ) ...ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុមាន[អៈ-នុ-ម៉ាន]សេចក្ដីត្រិះរិះ; ការពិចារណា, ការគ្នេរគ្នាន់, ការលៃលក; ការចូលចិត្តស៊ប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុមានញែកនាម·[អៈ-នុ-ម៉ាន-ញែក]វិធីនៃការពិចារណាដែលទាញសេចក្ដីសន្និដ្ឋានពីសច្ចភាពសាកលទៅរកសច្ចភាពដោយឡែកៗ ដោយផ្អែកលើតក្កសាស្ត្រ។ សេចក្ដីសន្និដ្ឋានរបស់អនុមានញែក មានសភាពពិតដាច់ខាត ដូចជាមនុស្សទាំងអស់ ជាយថាហេតុនឹងស្លាប់។ សុខ ជាមនុស្ស។ ដូច្នេះ សុខ ជាយថាហេតុនឹងស្លាប់ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុមានរួមនាម·[អៈ-នុ-ម៉ាន-រួម]វីធីនៃការពិចារណាដែលទាញសេចក្ដីសន្និដ្ឋានចេញពីសច្ចភាពឬករណីដោយឡែកៗទៅរកសច្ចភាពសាកលឬការធ្វើទូទៅនីយកម្មលើមូលដ្ឋាននៃសច្ចភាពឬក៏ករណីដោយឡែកៗមួយចំនួនផ្អែកលើតក្កសាស្ត្រ។ សេចក្ដីសន្និដ្ឋានរបស់អនុមានរួម ជាទូទៅមានសភាពប្រហែលជាជាងសភាពពិតដាច់ខាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុមោទនា[អៈ-នុ-មោ-ទៈ-នា]សេចក្ដីត្រេកអរតាម, ការជួយត្រេកអរ, អំណរជាមួយ; វាចាសម្ដែងសេចក្ដីត្រេកអរតាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុម័តកិរិយាសព្ទ·[អៈ-នុ-ម៉ាត់]យល់ព្រម, ព្រមតាម, យល់ឃើញជាមួយ; បង្គាប់; សន្មត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុយោគនាម·[អៈ-នុ-យោក]ពាក្យសួរ; ការសួរដណ្ដឹង; ប្រស្នា (សំ. ប្រើជា អនុយោជន "អនុយោជន៍" ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុរដ្ឋលេខាធិការដ្ឋាននាម·[អៈ-នុ-រ័ត-លេ-ខា-ធិ-កា-រ៉ាត់-ឋាន]ទីស្ដីការរបស់អនុរដ្ឋលេខាធិការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុរូបគុណនាម·[អៈ-នុ-រូប]ដែលសមគួរ, មានសភាពឬទំនងដ៏សមគួរ, ដែលគួរដល់ការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុលោមគុណនាម·[អៈ-នុ-ឡោម]តាមរោម គឺបណ្ដោយ; បណ្ដោយតាម, យល់ព្រមតាម, មិនទទឹងទាស់, មិនយល់ទាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុលោមភាពនាម·[អៈ-នុ-ឡោ-មៈ-ភាប]ភាពដែលអ្វីមួយប្រព្រឹត្តទៅតាមស្តង់ដា វិធាន ឬច្បាប់ណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនុវត្តកិរិយាសព្ទ, គុណនាម·[អៈ-នុ-វ័ត]ប្រព្រឹត្តតាម, ធ្វើតាម; យល់ព្រមតាម; អនុលោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក