វចនានុក្រមអន្ទើតគុណកិរិយា, គុណនាម·[អន់-ទើត]ដែលមិនមាំ, មិនរឹងប៉ឹង, មិនស៊ប់ ទន់រលាស់ភើតៗ ដោយមានទោលស្តើង មានបណ្ដោយវែង ទាំងរនូតឬគ្រឿងទ្រពីក្រោមក៏រង្វើលឃ្លាតឆ្ងាយពីគ្នា ជាដើម : (ប្រើជា អន្ធើតៗ ក៏មាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទោកនាម·[អន់-ទោក]នេសាទុបករណ៍មួយប្រភេទមានដង ខ្សែ និងគន្លឹះ សម្រាប់ឱ្យថ្លោះបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទោកអន្ទោលកិរិយាសព្ទ·[អន់-ទោក-អន់-ទោល]តាមអង្វរទទូចទទែមិនលែង, ដិតដោយយំដោយតាមគោរពឬតាមអង្វរករគេមិនលែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទោលកិរិយាសព្ទ·[អន់-ទោល]ត្រាច់រង្គាត់កើតស្លាប់ក្នុងវាលវដ្ដសង្សារ, វិលកើតវិលស្លាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទះសាកិរិយាសព្ទ·[អន់-ទះ-សា]ចេញអាការៈឡេះឡះប្រះដៃប្រះជើងឬប្រះប្រាណ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទះអន្ទែងកិរិយាសព្ទ·[អន់-ទះ-អន់-ទែង]រសាប់រសល់ប្រះប្រាណ, ឡេះឡះដោយឈឺចាប់ពើត, ក្ដៅ, ក្រហល់ក្រហាយ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទ្រាមគុណកិរិយា, គុណនាម·[អន់-ទ្រាម]ដែលមានអាការៈលំនាំដើរលឿនឬរត់យាងយាវល្មមៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទ្រូតគុណកិរិយា, គុណនាម·[អន់-ទ្រូត]ដែលមានអាការៈលំនាំដំណើរធ្ងន់គូទ ឬដែលមានសម្លៀកស៊ូប៉ទ្រូ ហើយថែមទាំងមានដំណើរបញ្ជច់ជង្គង់ផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទ្រើតៗគុណកិរិយា, គុណនាម·[អន់-ទ្រើត-អន់-ទ្រើត]ដែលមានលំនាំដើរចុចចុងម្រាមជើងឬចុចកែងហើបៗ ទ្រើតៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ទ្រើមគុណកិរិយា, គុណនាម·[អន់-ទ្រើម]ទ្រើមៗ គឺដែលមានលំនាំដើរលឿនឬរត់បោះជំហានវែងៗរង្វើលៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ធគុណនាម·[អន់-ធៈ]ខ្វាក់ (ទាំងពីរខាង) ប្រើក្នុង ព.កា., បើបុរសប្រើជា អន្ធោ; ស្ត្រីជា អន្ធា ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក