វចនានុក្រមអផលប្រទានព្រឹក្សនាម·[អៈ-ផៈ-ឡ័ប-ប្រៈ-ទា-នៈ-ព្រឹក](ម.ព. អផលព្រឹក្ស)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផលព្រឹក្សនាម·[អៈ-ផៈ-ឡៈ-ព្រឹក]ឈើដែលឥតផ្លែ ឬឈើដែលមានផ្កាតែឥតផ្លែ (ហៅ អផលប្រទានព្រឹក្ស ក៏បាន អ.ថ. អៈផៈលុ័ប ប្រៈទានៈ ព្រឹក) "ឈើដែលមិនផ្ដល់ផ្លែឱ្យ" (ឈើដែលឥតផ្លែសោះ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផាសុនាម·[អៈ-ផា-សុ]សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; ដំណើរព្រួយចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផាសុកនាម·[អៈ-ផា-សុក]សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; សេចក្ដីព្រួយចិត្ត; ដំណើរមិនស្រួលចិត្ត; ដំណើរមិនសូវបានសុខ, ការប្រដាក់ប្រទុក្ខ (ដោយហេតុមានជំងឺតម្កាត់ជាដើម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផាសុកភាពនាម·[អៈ-ផា-សុ-កៈ-ភាប]ភាពមិនស្រណុកសុខស្រួល ភាពគ្មានសេចក្ដីសុខសប្បាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផុសនីយនាម, គុណនាម·[អៈ-ផុ-សៈ-នី-យៈ] ឬ [អៈ-ផុ-សៈ-នី]អ្វីៗដែលអរូបី, អ្វីៗដែលមិនអាចប៉ះពាល់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផ្ទង់នាម·[អៈ-ផ្ទង់]ឈ្មោះរោគមួយប្រភេទកើតត្រង់អង្គជាតបុរស, មុនដំបូង ផ្ដួចឡើងមានខ្ទុះមានគ្រាប់ដូចគ្រាប់មុនតពីនោះមក បណ្ដាលបែកជាដំបៅរទុះៗ ..., ជារោគរឹងត្អឹងពិបាករក្សាឱ្យសះជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផ្ទាញនាម·[អៈ-ផ្ទាញ]ឈ្មោះរោគមួយប្រភេទកើតត្រង់បបូរមាត់, បណ្ដាលឱ្យរលាកៗ ស្តើងបបូរមាត់, កាលណាត្រូវរសជាតិប្រៃឬហឹរ ក៏ក្ដៅផ្សា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអផ្សុកកិរិយាសព្ទ, គុណនាម·[អប់-សុក] ឬ [អៈ-ផ្សុក]មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអពទ្ធសីមានាម·[អៈ-ព័ត-ធៈ-សី-ម៉ា](ព.វិ.) សីមាដែលសង្ឃមិនបាច់សូត្រចងមាន៣យ៉ាង គឺ ១គាមសីមា ព្រំដែនស្រុក; ២ឧទកុក្ខេបសីមា ព្រំដែនដែលសាចទឹកក្នុងទឹកនឹងថ្កល់មិនហូរ; ៣អព្ភន្តរសីមា ព្រំដែនក្នុងព្រៃសុទ្ធដែលវាស់ប្រវែង ៧អព្ភន្តរ គឺ ៤៩ព្យាម ឬ ១៩៦ហត្ថជុំវិញរៀងខ្លួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអពមង្គលគុណនាម·[អៈ-ពៈ-មង់-គល់] ឬ [អប់-ពៈ-មង់-គល់]ដែលប្រាសចាកមង្គល, ដែលឃ្វាងផុតពីមង្គល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអពយពនាម·[អប់-ព្យប់]អវយវៈ, អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ (ច្រើនប្រើក្នុងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក