វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ អ · ២៩២៩ ពាក្យ

វចនានុក្រម

អព្ភាស

នាម[អ័ប-ភា-សៈ] ឬ [អ័ប-ភាស]

ការបង្វឹកឬបង្ហាត់; ការដាក់ថែមឬបន្ថែម; ការដាក់ផ្ទួន; ការធ្វើឱ្យមាំ, ឱ្យរឹងប៉ឹង។ ក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹតហៅអក្សរដែលថែមមួយតួទៀតពីខាងដើមតាមបែបដែលមានកំណត់ឱ្យប្រើ ដើម្បីឱ្យប្លែកពីប្រក្រតី (ប្រើដាក់ថែមពីខាងដើមបានចំពោះតែអក្សរ សិថិល តាមវគ្គរបស់ខ្លួន; ឯអក្សរក្នុង អវគ្គ មិននិយាយពី សិថិល ទេ, សម្រាប់ភាសាខ្មែរ ប្រើបានតាមគួរដល់ការប្រកប), ដូចជា ទេតិ អព្ភាសជា ទទាតិ " (គេ) ឱ្យ" ជាដើម។ ក្នុងភាសាខ្មែរក៏មានប្រើអព្ភាសច្រើនណាស់, ដូចជា ក្រូសៗ, ខុងៗ, គ្រើមៗ, ឃុកៗ, ច្រែតៗ, ឆតៗ, ត្រុនៗ, ទើមៗ, ទ្រមៗ, ពើមៗ, ភ្លឹមៗ, ភ្លើៗ, វិចៗ, វើកៗ, អព្ភាសជា កក្រូស, កខុង, គគ្រើម, គឃុក, ចច្រែត, ចឆត, តត្រុន, ទទើម, ទទ្រម, ពពើម, ពភ្លឹម, ពភ្លើ, រវិច, រវើក ជាដើម (អព្ភាសសម្រាប់ភាសាខ្មែរ មានទំនងស្រដៀងគ្នានឹង បុព្វបទ ដែរ។

មើលអត្ថន័យ
មុនទំព័រ ៧៣ នៃ ១៦៣បន្ទាប់