វចនានុក្រមអភិវន្ទកិរិយាសព្ទ·[អៈ-ភិ-វ័ន]ថ្វាយបង្គំ, គំនាប់, សំពះ, ក្រាបសំពះ ដោយគោរព (ច្រើនប្រើក្នុងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិវន្ទន៍នាម·[អៈ-ភិ-វ័ន]កិរិយាថ្វាយបង្គំ, ការគំនាប់, ការសំពះ ឬការក្រាបសំពះ ដោយគោរព (ច្រើនប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិវុឌ្ឍករណ៍នាម·[អៈ-ភិ-វុត-ធៈ-ក]ហេតុដែលនាំឱ្យមានសេចក្ដីចម្រើនក្រៃលែង, ហេតុនាំឱ្យមានមង្គលដ៏ឧត្តម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសមាចារនាម·[អៈ-ភិ-សៈ-ម៉ា-ចា]សមាចារដ៏ក្រៃលែង គឺមារយាទល្អក្រៃពេក ឬការប្រព្រឹត្តរៀបរយគួរឱ្យពេញចិត្ត, គួរឱ្យជ្រះថ្លា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសមាចារិកវត្តនាម·[អៈ-ភិ-សៈ-ម៉ា-ចា-រ៉ិ-កៈ-វ័ត](ព.វិ.) វត្តប្រតិបត្តិដែលប្រព្រឹត្តទៅក្នុងអភិសមាចារ ឬវត្តប្រតិបត្តិរបស់អ្នកប្រកបដោយអភិសមាចារ គឺវត្តប្រតិបត្តិរៀបរយត្រឹមត្រូវ សំដៅសមណសារូបមានការស្លៀកដណ្ដប់រៀបរយនិងការសង្រួមឥរិយាបថទាំង៤ជាដើមរបស់បព្វជិតហៅថា អភិសមាចារិកវត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសម័យនាម·[អៈ-ភិ-សៈ-ម៉ៃ]ការត្រាស់ដឹង, ការបានសម្រេចមគ្គផល; ការដឹងឬយល់ច្បាស់; សេចក្ដីចូលចិត្តស៊ប់ឥតសង្ស័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសម្ពោធិនាម·[អៈ-ភិ-ស័ម-ពោ-ធិ] ឬ [អៈ-ភិ-ស័ម-ពោត]ការត្រាស់ដឹងចំពោះ គឺការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសិត្តរាជនាម·[អៈ-ភិ-សិត-តៈ-រាច]ព្រះរាជាដែលបានអភិសេករួចហើយ (ក្សត្រិយ៍ទ្រង់រាជ្យ)។វេវ. មុទ្ធាភិសិត្តរាជ (ព.ផ្ទ.) អនភិសិត្តរាជ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសេកនាម·[អៈ-ភិ-សែក]ការស្រោចទឹកក្លស់ទឹកស័ង្ខ (លើព្រះសិរ្ស៍លោកអ្នកមានបុញ្ញាភិនីហារ) សន្មតឱ្យឡើងពេញទីជាក្សត្រិយ៍ទ្រង់រាជ្យ ។ ការប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរថ្វាយពរថ្វាយជ័យចំពោះព្រះពុទ្ធរូបដែលកសាងថ្មី ក៏ហៅ អភិសេក ដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសោធកិរិយាសព្ទ·[អៈ-ភិ-សោត]ជម្រះ, លាង, សម្អាត ដោយក្រៃលែង; សម្រេចសេចក្ដីដាច់ស្រេច; ផ្ទៀងតម្រូវឬផ្ទៀងសម្រេចដោយត្រឹមត្រូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិសោធន៍នាម·[អៈ-ភិ-សោត]ការជម្រះ, ការលាង, ការសម្អាត ដោយក្រៃលែង; ការសម្រេចសេចក្ដីដាច់ស្រេច; ការផ្ទៀងសម្រេច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភូតគុណនាម·[អៈ-ភូត]ដែលមិនកើត, មិនមាន; ដែលមិនពិត, មិនមែន, ពុំប្រាកដ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក