វចនានុក្រមអមត[អៈ-ម៉ៈ-តៈ]ដែលមិនស្លាប់, មិនចេះស្លាប់; ដែលមិនដាច់, មិនស្រាក (ដែលមានជានិច្ច)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមត្តញ្ញុតានាម·[អៈ-មុ័ត-ត័ញ-ញុ-តា]ភាពនៃជនអ្នកមិនដឹងប្រមាណ, ការមិនស្គាល់ប្រមាណក្នុងទីប្រជុំ, ក្នុងភោជនាហារ, ក្នុងវេលានីមួយជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមត្តញ្ញូនាម, គុណនាម·[អៈ-មុ័ត-ត័ញ-ញូ]ជនអ្នកមិនដឹងប្រមាណ; ដែលមិនស្គាល់ប្រមាណ, ដែលមិនចេះលៃលកឱ្យបានសមរម្យក្នុងទីប្រជុំជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមនុស្សនាម·[អៈ-មៈ-នុស]សត្វអទិស្សមានកាយមិនមែនមនុស្ស គឺទេវតា, ភូត, បិសាច, ខ្មោច, យក្ស, អសុរកាយ, ... (ច្រើនសំដៅភូត, បិសាច, ខ្មោច, អសុរកាយ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមនុស្សធម៌នាម·[អៈ-មៈ-នុស-សៈ-ធ័រ]អំពើឬសន្តានចិត្តកាចសាហាវឃោរឃៅដូចសត្វតិរច្ឆាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមរនាម·[អៈ-ម៉] ឬ [អៈ-ម៉ៈ-រ៉ៈ]ទេវតា (ទេវតាបានជាហៅ អមរ ដោយអត្ថន័យថា "មិនស្លាប់ ឬក្រស្លាប់" សំដៅសេចក្ដីថា "មានអាយុវែង នៅបានយូរអង្វែងឆ្នាំណាស់ទើបស្លាប់") :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមរាវិក្ខេបទិដ្ឋិនាម·[អៈ-ម៉ៈ-រ៉ា-វិក-ខេ-ប៉ៈ-ទិត-ឋិ](ម.ព. អមរាវិក្ខេប)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមាត្យនាម·[អៈ-ម៉ាត]មន្ត្រីអ្នកស្និទ្ធជិតនឹងព្រះរាជា, មន្ត្រីអ្នកប្រឹក្សាកិច្ចការផែនដីជាមួយនឹងព្រះរាជា។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា "នាហ្មឺនខ្ញុំរាជការក្នុងព្រះរាជសម្នាក់ ឬខ្ញុំរាជការជិតព្រះអង្គ"។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមាវសីនាម·[អៈ-ម៉ា-វ៉ៈ-សី]រាត្រីដែលមានពន្លឺព្រះអាទិត្យនិងពន្លឺព្រះចន្ទ្រនៅរួមជាមួយគ្នា ឬរាត្រីដែលមានពន្លឺព្រះអាទិត្យគ្របបាំងពន្លឺព្រះចន្ទ្រ គឺយប់ខែដាច់ (យប់ ១៤រោច ឬ ១៥រោចនៃខែខាងចន្ទគតិ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក