វចនានុក្រមអមិតគុណនាម·[អៈ-មិ-តៈ]ដែលរាប់ពុំបាន, រាប់ពុំអស់, ច្រើនឥតគណនា។ អមិតទ្រព្យ, អមិតធន ឬ អមិតភោគ ទ្រព្យច្រើនរាប់ពុំអស់; អ្នកដែលមានទ្រព្យច្រើនឥតគណនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមិតាភៈនាម·[អៈ-មិ-តា-ភៈ]អ្នកដែលមានពន្លឺឬរស្មីរាប់ពុំបាន គឺមានពន្លឺឬរស្មីច្រើនឥតគណនា។ ជានាមព្រះធ្យានិពុទ្ធដែលពួកពុទ្ធសាសនិកខាងមហាយានសន្មត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមិត្តតាបនានាម·[អៈ-មិត-តៈ-តា-ប៉ៈ-ណា]ឈ្មោះស្ត្រីម្នាក់ជាបុត្រីព្រាហ្មណ៍ ប្រពន្ធតាជូជក មាននិយាយក្នុងរឿងមហាវេស្សន្តរជាតក កណ្ឌទី ៥(ជូជកកណ្ឌ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមូលកភាពនាម·[អៈ-មូ-លៈ-កៈ-ភាប]ភាពមិនសមហេតុសមផល ដំណើរខ្វះមូលហេតុមិនត្រូវទំនង គ្មានសំអាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមោក្សនាម·[អៈ-ម៉ោក]អ្នកដែលស្ទុះពុំរួចឬគេមិនផុតពីកណ្ដាប់ដៃគេ; អ្នកដែលជាប់ទោសឃុំខាំងអស់មួយជីវិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអមោឃគុណនាម·[អៈ-មោក]ដែលមិនមែនទទេ, មិនសោះសូន្យ, មិនឥតប្រយោជន៍, មិនឥតអំពើ, មិនឃែតគឺកើតការ, បានការ, មានប្រយោជន៍។ (ព.ផ្ទ.) មោឃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក