វចនានុក្រមអសន្តិសុខនាម·[អៈ-សន់-តិ-សុក]ការមិនមានសេចក្ដីសុខសាន្ត, ដំណើរដែលឥតមានសេចក្ដីស្ងប់រៀបរយក្នុងស្រុក, ចលាចល, ការរបះរបោរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសន្ទិដ្ឋភាពនាម·[អៈ-សន់-ទិត-ឋៈ-ភាប]ភាពមិនព្រមព្រៀងគ្នា, ភាពមិនចុះសម្រុងគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសន្យាណូនាម·[អៈ-សន់-យ៉ា-ណូ]បំណែកតូចបំផុតដែលមានបន្ទុកអគ្គិសនីអវិជ្ជមាន, អេឡិចត្រុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសន្យាណូវិទូនាម·[អៈ-សន់-យ៉ា-ណូ-វិ-ទូ]អ្នកជំនាញឬវិស្វករខាងអេឡិចត្រូនិក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសប្បុរស[អៈ-ស័ប-បុ-រ៉ស់]បុរសអ្នកមិនស្ងប់ គឺបុរសស្ត្រីអ្នកកាន់អំពើអាក្រក់ដោយកាយវាចាចិត្ត; អ្នកមានចិត្តអាក្រក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសប្បុរិស—[អៈ-ស័ប-ប៉ុ-រ៉ិ-សៈ—](ម.ព. អសប្បុរិស) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសព្ភិគុណនាម, គុណកិរិយា·[អៈ-ស័ប-ភិ] ឬ [អៈ-សប់-ភិ]ដោយអសប្បុរសទាំងឡាយ; ជាមួយនឹងពួកអសប្បុរស, របស់ពួកអសប្បុរស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសភាវៈនាម·[អៈ-សៈ-ភា-វៈ]ភាវៈដែលគ្មានរូប គ្មានជីវិត ឬភាវៈដែលមិនពិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសមកាលគុណនាម·[អៈ-សៈ-ម៉ៈ-កាល]ដែលមានកាលមិនស្មើគ្នា ពេលមិនស្មើគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសមត្ថភាពនាម·[អៈ-សៈ-ម៉័ត-ថៈ-ភាប]ការមិនមានចំណេះដឹងឬបទពិសោធគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការណាមួយ, ការមិនមានលក្ខណ :គ្រប់គ្រាន់ដូចប្រក្រតី (ដោយប្រការណាមួយ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសមប្បមាណគុណនាម·[អៈ-សៈ-ម៉ាប់-ប៉ៈ-ម៉ាន]ដែលមិនស្មើគ្នា មិនស៊ីគ្នា ឬមិនអាចប្រមាណបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសម្ភិន្នកិរិយាសព្ទ, គុណនាម·[អៈ-សំ-ភិន]មិនបែក, មិនធ្លាយ; ដែលមិនបែកឬមិនធ្លាយ; ដែលមិនលាយច្រឡំ, មិនច្រឡំបល់, មិនច្របូកច្របល់; ដែលមិនឈ្លោះប្រកែកបែកបាក់គ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសម្ភិន្ន—[អៈ-ស័ម-ភិន-នៈ—](ម.ព. អសម្ភិន្ន) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសាកល្យត្ថវាចកនាម·[អៈ-សា-ក័ល-យ៉ាត់-ថៈ-វា-ចក់]ពាក្យប្រាប់សេចក្ដីថា "ចួន; ជួនកាល; ចួនណា; ចួនក្រែង, ចួនក្រែងលោ; ចួនជា; ខ្លះ; ណាខ្លះ?; អ្វីខ្លះ?" (ព.វ.) ដូចជា ចួនក៏បាន ចួនក៏ពុំបាន; ជួនកាលឃើញមក ជួនកាលបាត់, ចួនណាត្រូវ ចួនណាខុស។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអសាកល្យត្ថវាចកៈនាម·[អៈ-សា-ក័ល-យ៉ាត់-ថៈ-វា-ច-កៈ](ម.ព. អសាកល្យត្ថវាចក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក