វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កថិន

នាម[កៈ-ថិន]

សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក; បុណ្យកថិន គឺបុណ្យប្រគេនសំពត់នេះឯង។ សព្វថ្ងៃនេះច្រើនសរសេរ កឋិន តាមព្រះត្រៃបិដក។

មើលអត្ថន័យ
វចនានុក្រម

កថិនត្ថារកិច្ច

នាម[កៈ-ថិ-ណ័ត-ថា-រៈ-កិច]

កិច្ចក្នុងការក្រាលគ្រងនូវកឋិន, មាន ៨យ៉ាងគឺ បុព្វករណ (កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការធ្វើពិន្ទកប្ប) ១, បច្ចុទ្ធារ (ការដកចីវរចាស់) ១, អធិដ្ឋាន (ការតែងតាំងឈ្មោះចីវរថ្មី) ១, អត្ថារ (ការក្រាលគ្រង) ១, មាតិកា ១, បលិពោធ ១, ឧព្ភារ (ការដោះកថិន) ១និងអានិសង្ស ១។

មើលអត្ថន័យ