ចក្របាណី
អ្នកដែលមានចក្រក្នុងដៃ ឬ ដែលមានដៃកាន់ចក្រ គឺអ្នកដែលមានដៃកាន់អាវុធមានវង់មូល ជាកង់មានងៀងមុខមុតជុំវិញ (ព្រះវិស្ណុ)។
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
អ្នកដែលមានចក្រក្នុងដៃ ឬ ដែលមានដៃកាន់ចក្រ គឺអ្នកដែលមានដៃកាន់អាវុធមានវង់មូល ជាកង់មានងៀងមុខមុតជុំវិញ (ព្រះវិស្ណុ)។
ឋានន្តរនាយទាហានរងជើងទឹកថ្នាក់ក្រោមក្នុងថ្នាក់ចក្របាល ទាបជាងចក្របាលទោ។
ឋានន្តរនាយទាហានរងជើងទឹក នៅចន្លោះចក្របាលត្រីនិងចក្របាលឯក។
ឋានន្តរពលទាហានជើងទឹកខ្ពស់ជាងនាវិកឯក ទាបជាងចក្របាលរងឯក។
ឋានន្តរពលទាហានជើងទឹកខ្ពស់ជាងនាវិកទោ ទាបជាងចក្របាលត្រី។
ឋានន្តរសក្ដិនាយទាហានរងជើងទឹកខ្ពស់បំផុតថ្នាក់ចក្របាល។
វង្សនៃស្ដេចចក្រពត្តិ, វង្សនៃក្សត្រអ្នកគ្រប់គ្រងអាណាចក្រ (គោរម្យព្រះបរមនាមនៃព្រះមហាក្សត្រទ្រង់រាជ្យក្នុងកម្ពុជរដ្ឋ)។
បរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹក មានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឱ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្សឱ្យប្រព្រឹត្តល្អផង :
សេចក្ដីកំណត់, ការទៀងទាត់, ធម្មតារបស់ស្ដេចចក្រពត្តិ។ សម័យសព្វថ្ងៃ គេប្រើពាក្យនេះ សំដៅយកពួកមហាអំណាចខ្លាំងពូកែ ដែលវាតពង្រីកអាណាចក្ររបស់ខ្លួនទៅលើប្រទេសដទៃ។
(ម.ព. ចក្រពត្តិ និង អធិរាជ)។
ប្រទេសឬរដ្ឋច្រើនដែលបញ្ចូលគ្នា ហើយគ្រប់គ្រងដោយអធិរាជឬរដ្ឋាភិបាលមួយដែលរចនាសម្ព័ន្ធគ្រប់គ្រងនយោបាយត្រូវបានបង្កើតឡើងនិងគ្រប់គ្រងតាមមធ្យោបាយពីរយ៉ាង : ១. ចក្រភពតាមគោលការណ៍ទឹកដី ផ្អែកលើការឈ្លានពាននិងត្រួតត្រាទឹកដីដោយប្រើកម្លាំងយោធា។ ២. ចក្រភពបែបអនុត្តរភាពនិយមតាមការបង្ខិតបង្ខំ ដែលត្រួតត្រាមិនផ្ទាល់តាមរយៈអំណាច :
ខេត្តជុំវិញនៃផ្កាយអាទិត្យ ដែលជាផ្លូវនៃផ្កាយព្រះគ្រោះ (តាមហោរាសាស្ត្រ)។
(ម.ព. ចក្ករ័តន៍)។
(ម.ព. ចក្កលេខា)។
ខ្យល់មានមណ្ឌលមូលដូចជាកង់ (ព្យុះចាប់ដក, ព្យុះសង្ឃរា, ខ្យល់កំបុតត្បូងធំ)។ ខ្យល់ដែលបណ្ដាលពីក្នុងរូបកាយឱ្យឃើញដូចជាកង់វិលមកគ្រប (ខ្យល់ឆ្កួតជ្រូក, ខ្យល់ប្រឆ្ងិត)។
លោកធាតុ គឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល។
អ្នកមានចក្រជាអាវុធ (វិស្ណុ)។
(ម.ព. ចក្រាយុធ)។