វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ចាច់!

ឧទានសព្ទ[ចាច់]

ពាក្យឆ្លើយតបដោយទ្រគោះ, ដោយមើលងាយខ្លាំង, ដោយបង្អាប់មុខ (ប្រើជួសពាក្យថា អាចម៍)។ ឆ្លើយតបទៅរកអ្នកតូចជាង ឬក្មេងជាង ដែលស្និទ្ធស្នាលណាស់ ស្រឡាញ់ណាស់ ដោយស្មោះអស់ពីចិត្ត ក៏ប្រើពាក្យ ចាច់ នេះខ្លះដែរ តែលោកទុកថាជាពាក្យពុំសមគួរឡើយ។

មើលអត្ថន័យ
វចនានុក្រម

ចាតុម្មហារាជិកា

នាម[ចា-តុំ-មៈ-ហា-រា-ជិ-កា]

ឈ្មោះស្ថានសួគ៌ទី ១ក្នុងស្ថានសួគ៌ទាំង ៦មានស្ដេចទេវតា ៤អង្គ ជាធំជាអ្នករក្សាលោកគឺព្រះបាទធតរដ្ឋ រក្សាទិសខាងកើត, ព្រះបាទវិរុឡ្ហក រក្សាទិសខាងត្បូង, ព្រះបាទវិរូបក្ខៈរក្សាទិសខាងលិច, ព្រះបាទកុវេរៈ (វេស្សវណ) រក្សាទិសខាងជើង។

មើលអត្ថន័យ