វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កន្លងខ្នប់

នាម[កន់-ឡង-ខ្នប់]

ទោសកំហុស សម្រាប់តុលាការធ្វើទណ្ឌកម្មពិន័យបុរសស្ត្រី ដែលប្រពន្ធឬប្ដីស្លាប់ចោលទៅហើយ បើពុំទាន់បានលើកខ្មោចស្រោចឆ្អឹង គឺពុំទាន់បានរំលាយសពខ្មោចប្រពន្ធឬប្ដីនោះនៅឡើយទេ ហើយបុរសពោះម៉ាយឬស្ត្រីមេម៉ាយនោះ មានប្រពន្ធឬមានប្ដីថ្មីទៀត, យ៉ាងនេះច្បាប់បញ្ញត្តិឱ្យអាជ្ញាពិន័យបុរសឬស្ត្រីនោះជាប្រាក់ ៨ដេញ គឺ ១២រៀល, ទោសកំហុសនោះ ហៅថា ទោសកន្លងខ្នប់ (ប្រើតែក្នុងសម័យពីដើម)។

មើលអត្ថន័យ
វចនានុក្រម

កន្លងភ្នំ

នាម[កន់-ឡង-ភ្នំ]

ឈ្មោះវល្លិមួយប្រភេទ គល់ដើមថ្លោសៗ ស្លឹកធំៗ មានផ្កាពណ៌ដំបូងស រួចចេញជាព័ណ៌ស្វាយ គេអាចកាត់ដាំរស់ លូតលាស់ងាយ អាចវារឡើងទ្រើង វារឡើងឈើរស់បាន លូតលាស់ទ្រុបទ្រុល, គេច្រើនដាំឱ្យឡើងទ្រើង ធ្វើជាម្លប់ត្រជាក់ស្រួលណាស់, ប៉ុន្តែយូរៗ មានដង្កូវថ្លោសៗស៊ីស្លឹក បើលុះតែថែទាំប្រដិតប្រជី ទើបបានស្អាតល្អ : ជួនកាលមានពស់ពួកខ្លះមកជ្រកអាស្រ័យ, ត្រូវឧស្សាហ៍រំពៃមើល ពុំគួរធ្វេសប្រហែសឡើយ :

មើលអត្ថន័យ
វចនានុក្រម

កន្លង់

នាម[កន់-ឡង់]

ឈ្មោះសត្វល្អិតមួយប្រភេទ ចោះឈើឬឫស្សីឱ្យមានជារន្ធល្មមនៅបាន ហើយនៅអាស្រ័យក្នុងរន្ធនោះ, ចេះត្រឹបកេសរផ្កាដូចឃ្មុំ, ហើរឮសូរងូងៗ។

មើលអត្ថន័យ
វចនានុក្រម

កន្លាត

នាម[កន់-ឡាត]

ឈ្មោះសត្វល្អិតមួយប្រភេទ មានក្លិនឆ្អេះអាក្រក់ ច្រើនកើតនៅនឹងទីកៀនកោះក្នុងផ្ទះលំនៅ ជាសត្វឱ្យទុក្ខម្នេញដល់មនុស្ស ដោយហេតុកាត់សំពត់អាវ និងក្រដាសជាដើម។ កន្លាតមួយយ៉ាងទៀត មានស្លាប ហៅថា កន្លាតស្លាប។

មើលអត្ថន័យ