វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ចៅចម

នាម[ចៅ-ចម]

ស្ត្រីជាតិជារាស្ត្រសាមញ្ញ ដែលព្រះរាជាទ្រង់សព្វព្រះរាជហ្ឫទ័យតែងតាំងជា បាទបរិចារិកា។ តាមក្បួនរាជស័ព្ទ ចៅចមមាន ៦ថ្នាក់ គឺ ១ព្រះបិយោ ងារជាព្រះបរម; ២ព្រះស្នំ ងារជាព្រះម្នាង; ៣ព្រះស្រឹង្គារ ងារជាព្រះម៉ែនាង; ៤ព្រះក្រមការ ងារជាព្រះនាង; ៥ព្រះស្រីការ ងារជាអ្នកម្នាង; ៦ព្រះកំណាន់ ងារជាអ្នកនាង។

មើលអត្ថន័យ
វចនានុក្រម

ចៅពញា

នាម[ចៅ-ព-ញា]

ឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាង ពញា គឺខ្ពស់ជាងថ្នាក់ ឧកញ៉ា ក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជរដ្ឋ, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឱ្យឡើងដល់ទី សម្ដេច ក៏មាន, ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់តាំងលោកអ្នកឧកញ៉ា កែ ឱ្យឡើងជា សម្ដេចចៅពញា (ក្នុងខាងចុងនៃពុទ្ធសតវត្សរ៍ទី២០, ចុល្លសតវត្សរ៍ទី៨, គ្រិស្ដសតវត្សរ៍ទី១១)។ ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដា (ពុទ្ធសតវត្សរ៍ទី២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំង ឧកញ៉ាភក្ដីសង្គ្រាម ហុក ឱ្យឡើងជា ចៅពញាភក្ដីសង្គ្រាម ជាមេទ័ពធំរបស់ប្រទេសកម្ពុជា, ចៅពញាភក្ដីសង្គ្រាម (ហុក) នេះជាមេទ័ពជំនាញជាញជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរជ្ជកាលនោះ។ល។

មើលអត្ថន័យ