កម្ពុជ
ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស។
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស។
ប្រទេសកម្ពុជា។
ពាក្យនេះជាឈ្មោះនៃប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន។ កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋឬប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង់គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja។ល។
(ម.ព. កម្ពុជឬកម្ពុជា) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។
ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប (ឥណ្ឌា សម័យបច្ចុប្បន្ន) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈឬមទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ។ រដ្ឋទាំង ២១ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប (ឥណ្ឌា), លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ន ក៏ក្លាយជាឈ្មោះផ្សេងៗ ទៅវិញដោយច្រើន, រដ្ឋខ្លះក៏ជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និង ក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដក្នុងគម្គីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្ត្រារបស់ខ្មែរយើង។
ប្រជានិករបុរសស្ត្រីអ្នកកើតឬអ្នកនៅក្នុងប្រទេសកម្ពុជា (ខ្មែរ) :
(ម.ព. កម្ពោជិក)។
អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) :
អ្នកធ្វើការដែលភាគច្រើនខាងហត្ថកម្មយកកម្រៃ ដោយមិនរាប់បញ្ចូលអ្នកបម្រើតាមផ្ទះនិងនិយោជិត :
អ្នកធ្វើការ។
(ម.ព. កម្មករ)។
(ម.ព. កម្មករ)។
(ភាសា.) កម្មប្រើសម្រាប់សម្គាល់ ពេលវេលា, ទីកន្លែង, មធ្យោបាយ, ... :
សមត្ថភាពនៃកម្លាំងដែលធ្វើឱ្យវត្ថុផ្លាស់ទីឬមានចលនាតាមទិសដៅកម្លាំង។
(ភាសា.) កម្មប្រើជាមួយកិរិយាសកម្ម ដើម្បីឱ្យល្បះមានវេយ្យាករណភាព។ គេចែកកម្មបទជាពីរក្រុមគឺ កម្មបទផ្ទាល់ និង កម្មបទមិនផ្ទាល់ :
(អ.សិ.) ទ្រឹស្ដីដែលបង្ហាញពីចំណងនៃអំពើនិងផលដែលបុគ្គលបានសាងឡើង :
(អ.សិ.) ផលអាក្រក់ដែលបុគ្គលបានទទួលដោយសារអំពើអាក្រក់ដែលបុគ្គលនោះបានប្រព្រឹត្តពីអតីតជាតិ (ពុទ្ធនិយម) :
(សេ.ហិ.) ភាពមានការងារធ្វើកើតឡើងក្នុងស្ថានភាពដែលមនុស្សម្នាក់គ្រប់អាយុធ្វើការ មានសមត្ថភាព មានបំណងធ្វើការស្វះស្វែងរកការងារធ្វើ និងអាចរកការងារធ្វើបាន :