វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជាតហិង្គុល

នាម[ជាត-ហិង-គុល]

ឈ្មោះថ្នាំមួយប្រភេទសម្បុរក្រហមស្រស់ ក្លិនឆ្អាប ជាផង់ក៏មាន ជាដុំក៏មាន សម្រាប់ប្រើជាថ្នាំលាបលន ឬលាយនឹងប្រេងសម្រាប់បោះត្រា; ប្រើជាឱសថត្រជាក់ក៏បាន។ បើជាដុំរឹងហៅថា ជាតហិង្គុលខ្វាក់។

មើលអត្ថន័យ
វចនានុក្រម

ជាតិពន្ធុ

នាម[ជាត-ព័ន-ធុ]

សង្គមមនុស្សមួយក្រុមដែលមានលក្ខណៈសម្គាល់សំខាន់ៗរួមគ្នា ដូចជា ជាតិសាសន៍ វប្បធម៌ ភាសា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ជាដើម។

មើលអត្ថន័យ
វចនានុក្រម

ជាតិពន្ធុវិទ្យា

នាម[ជាត-ព័ន-ធុ-វិត-ទ្យា]

សាខានៃនរវិទ្យាដែលសិក្សាអំពីកំណកំណើត របាយលក្ខណៈនានា និងទំនាក់ទំនងរវាងក្រុមជាតិសាសន៍មនុស្សផ្សេងៗគ្នា, វិទ្យាសាស្ត្រដែលសិក្សាអំពីពូជសាសន៍និងវប្បធម៌ផ្សេងៗ។

មើលអត្ថន័យ
វចនានុក្រម

ជាតីឧត្តម

នាម[ជា-តី-អ៊ុត-ដំ]

តំណែងឋានៈជាព្រះអករ៍យាយចាស់ៗ ដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តា ប្រោសតែងតាំងឱ្យមានយសធំ ប៉ុន្តែឥតនឿយហត់ដោយការងារអ្វីទេ គ្រាន់តែទូលក្រាបបង្គំគាល់ម្ដងម្កាលតាមពេលកំណត់ក្នុងរាជពិធីម្ដងៗ។

មើលអត្ថន័យ