វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជំនាងផ្ទះ

នាម[ជំ-នាង-ផ្ទះ]

ទេវតាដែលថែរក្សាផ្ទះ, វត្ថុសក្ដិសិទ្ធិដែលនៅអាស្រ័យក្នុងផ្ទះ (តាមប្រពៃណីខ្មែរ, នៅវេលាសង់ផ្ទះថ្មី, មុននឹងដាក់មេដំបូល, គេតែងយកសំពត់ជាតីឬ ព្រែពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រ មានគូរយ័ន្តទៅដាក់ភ្ជាប់ចំកណ្ដាលមេដំបូល គេរៀបទ្រនឹបជាងមានបង្អែម, ចម្អាប, ទៀន, ធូប, ភ្ញីផ្កាជាដើម តាមសមគួរ ធ្វើពិធីសែនព្រេនបួងសួងរំលឹកដល់ទេវតា ១អង្គគឺព្រះពិស្ណុការ ដែលពួកជាងពីបុរាណតែងប្រកាន់ជឿថាជាគ្រូធំបំផុតរបស់ពួកជាងទាំងអស់ សូមអញ្ជើញព្រះពិស្ណុការនោះមកជាអធិបតីក្នុងការសង់ផ្ទះថ្មី កុំឱ្យមានឧបសគ្គគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងសូមឱ្យជួយថែរក្សាម្ចាស់ផ្ទះឱ្យបានសុខចម្រើន ...គេជឿថាវត្ថុសក្ដិសិទ្ធិនោះមកសណ្ឋិតនៅក្នុងផ្ទះ នៅវេលាដែលគេធ្វើផ្ទះរួចហើយ, ដូច្នេះទើបគេសន្មតកំណត់ហៅ ទេវតានោះថា ជំនាងផ្ទះ) :

មើលអត្ថន័យ
វចនានុក្រម

ជំនាញទន់

នាម[ជំ-នាញ-ទន់]

ជំនាញក្នុងការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍ និងលក្ខណៈចិត្តសាស្ត្រ ក្នុងនោះមានការទាក់ទង ការដឹកនាំ ការចរចា ការលើកទឹកចិត្ត ការគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងអារម្មណ៍ជាដើម។

មើលអត្ថន័យ