វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

តម្លាភាព

នាម[តំ-ឡា-ភាប]

បរិយាកាសនៃការបើកទូលាយដល់ការចូលរួម ការតាមដាន ការពិនិត្យ និង ការផ្ដល់យោបល់ គ្រប់ជ្រុងជ្រោយក៏ដូចការប្រកួតប្រជែងដោយសមធម៌ ដោយលក្ខណៈស្មើភាពនិងយុត្តិធម៌ :

មើលអត្ថន័យ
វចនានុក្រម

តម្លៃសោភ័ណ

នាម[តំ-ឡៃ-សោ-ភ័ន]

(អ.សិ.) លក្ខណៈនានាដែលធ្វើឱ្យស្នាដៃសិល្បៈមួយល្អ ឬជោគជ័យ ដូចជា តុល្យភាព ភាពទាក់ទាញ ប្រណីតភាព ភាពរស់រវើក ភាពស៊ីចង្វាក់ ភាពពេញលេញឬឯកភាពជាដើម ពោលគឺជាអ្វីដែលជួយឱ្យស្នាដៃសិល្បៈមួយមាន «សោភណភាព»។

មើលអត្ថន័យ
វចនានុក្រម

តយ

នាម[តយ]

បំពង់មានសណ្ឋានជមប្រួមចុង សម្រាប់ដងថ្នាំត្រាំច្រកគោ, ក្របី, សេះ, ជាដើម ឬសម្រាប់ដាក់ទឹកជម្រះអាចម៍ (ហៅតាមទម្លាប់ស្រុក; ច្រើនហៅ បំពង់ច្រកថ្នាំ, បំពង់ជម្រះ)។

មើលអត្ថន័យ