វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

តិរច្ឆាន

នាម[តិ-រ៉ាច់-ឆាន] ឬ [ដិ-រ៉ាច់-ឆាន]

សត្វដែលមានរាងកាយចម្រើនដោយទទឹង ទីទៃពីសត្វ ដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ, បានខាងចំពួកសត្វនានាដែលកើតក្នុងមនុស្សលោក មានរាងកាយជាក់ស្ដែងទៅមកដោយទ្រេត, ដោយផ្ដេកដូចយ៉ាង គោ, ក្របី, ដំរី, សេះ។ល។ ជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថា សត្វ ដែរ ព្រោះមានចិត្តជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ប៉ុន្តែមានរាងកាយទៅមកដោយត្រង់ដោយបញ្ឈរ។

មើលអត្ថន័យ
វចនានុក្រម

តិរោកុឌ្ឌសូត្រ

នាម[តិ-រ៉ោ-កុត-ឌៈ-សូត]

ឈ្មោះសូត្រ ១ក្នុងព្រះសុត្តន្តបិដក; ហៅថា តិរោកុឌ្ឌកណ្ឌ ក៏បាន, ឬហៅដោយខ្លីតាមទម្លាប់ស្រួលមាត់ត្រឹមតែ តិរោក ប៉ុណ្ណេះក៏បាន; ក្នុងប្រទេសខ្មែរយើង ប្រើជាធម៌សម្រាប់សូត្រដារឧទ្ទិសចំណែកបុណ្យ។

មើលអត្ថន័យ
វចនានុក្រម

តិរ្ថិយ

នាម[តិ-រ៉ៈ-ថី] ឬ [ដិ-រ៉ៈ-ថី]

មនុស្សចំពួកខ្លះ ដែលប្រព្រឹត្តកាន់សាសនា តាមលទ្ធិឆ្វេងទីទៃពីព្រះពុទ្ធសាសនា ដូចយ៉ាងខំប្រឹងដេកននៀលលើគំនរដីខ្សាច់កំពុងក្ដៅ, បរិភោគភោជនាហារត្របាក់ដូចសុនខជាដើម ដោយប្រកាន់អាងថា វត្តប្រតិបត្តិដែលខ្លួនប្រព្រឹត្តនោះ អាចនឹងចម្លងខ្លួនឯងនិងអ្នកដែលជឿកាន់តាមឱ្យបានដល់ត្រើយ គឺសេចក្ដីសុខ ប្រហែលដូចជាកំពង់សម្រាប់ឆ្លង ...។

មើលអត្ថន័យ
វចនានុក្រម

តិះ

កិរិយាសព្ទ[តិះ]

និយាយរិះគន់, និន្ទា ពេបជ្រាយនៅមុខ ឬកំបាំង។ ច្រើនតែផ្សំជាមួយនឹងពាក្យ ដៀល ថា តិះដៀល “តិះផង ដៀលផង” គឺពោលរិះគន់, និន្ទា ឬ ពេបជ្រាយផ្សេងៗ ពិតខ្លះមិនពិតខ្លះ ឬខុសទាំងស្រុងក៏មាន។

មើលអត្ថន័យ
វចនានុក្រម

តឹកកែ

នាម[តឹក-កែ]

សត្វពួកជីងចក់ តែធំជាងជីងចក់ មានសម្បុរផ្អុចៗ មានជើងស្អិត ចាប់ត្រង់ណាជាប់ត្រង់នោះ យំឮសូរ តឹកកែៗ ឬ តុកកែៗ (បា. ហៅ ឃរគោលិកា; សំ. ហៅ គ្ឫហគោធិកា)។

មើលអត្ថន័យ