វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ថី

នាម[ថី]

ស្រី (សម្រាប់ប្រើក្នុងកាព្យ ជាជំនួសពាក្យ ស្ត្រី (ជាសម្ដីខ្ពស់) ដែលគេច្រើនតែអានឮសូរញែកចេញពីគ្នាថា សៈត្រី ឬ ស័តត្រី ខុសសម្ផស្សកាព្យពីព្រោះពាក្យ ថី នេះស្មើភាពគ្នានឹងពាក្យ ស្ត្រី ដែលជាគូគ្នានឹងពាក្យ បុរស គឺត្រូវនិយាយថា បុរសស្ត្រី, ប្រុសស្រី ឬ ស្រីប្រុស; កុំប្រើថា បុរសស្រី ឬ ស្រីបុរស ព្រោះពុំស្មើភាពគ្នា), កាព្យធៀបការប្រើពាក្យ ថី នេះប្រសិនបើកវីត្រូវការគួរប្រើថា :

មើលអត្ថន័យ
វចនានុក្រម

ថី?

សព្វនាម[ថី]

ថ្វី?, អ្វី?, មានបើអ្វី?; ពាក្យសម្រាប់សួរគ្នាដោយសេចក្ដីឆ្ងល់, ទាំងចង់ដឹងហេតុ ដឹងដំណើរនោះឆាប់ភ្លាមៗផង; ប្រើបានតែអ្នកធំសួរទៅអ្នកតូច ឬអ្នកដែលស្និទ្ធស្នាល, ដែលមានសភាពស្មើគ្នា; អ្នកតូចសួរទៅអ្នកធំក៏បានខ្លះ ប៉ុន្តែត្រូវឱ្យមានពាក្យគោរពឱនលំទោនណាមួយដាក់ជាខាងដើមដូចយ៉ាងពាក្យ ទាន, ទានប្រោស ជាដើម :

មើលអត្ថន័យ
វចនានុក្រម

ថីនមិទ្ធ

នាម[ថី-ណៈ-មិត-ធៈ] ឬ [ថី-ណៈ-មិត]

សេចក្ដីងងុយងោកងក់និងដំណើរដេកលក់, ដំណើរច្រអូសនិងងុយដេក, សេចក្ដីធុញទ្រាន់ឬរួញរាក្នុងចិត្តនិងដំណើរងងុយដេក :

មើលអត្ថន័យ