វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ទឹកជួរ

នាម[ទឹក-ជួ]

កំណាត់របស់ផ្លូវទឹកដែលលំហូររបស់វាមានល្បឿនកើនឡើងដោយសារចំណោតគំហុកនៃពោះរបស់ផ្លូវទឹក ដោយសារថ្មឬអន្លង់ជ្រៅៗដែលធ្វើឱ្យលំហូរទឹកបែកខ្ញែក :

មើលអត្ថន័យ
វចនានុក្រម

ទឹកដោះព្រៃ

នាម[ទឹក-ដោះ-ព្រៃ]

ឈ្មោះរុក្ខជាតិដើមតូចមួយប្រភេទ ច្រើនដុះជាគុម្ពក្នុងព្រៃរបោះ ស្លឹកទោលក្រាស់ដុះទល់គ្នាចេញពីថ្នាំងតែមួយ ផ្កាមានសម្បុរស ត្រួយប្រើជាអន្លក់បាន រីឯឫស សម្បក និងដើមអាចប្រើជាឱសថសម្រាប់ស្ត្រីដែលទើបសម្រាលកូន ដើម្បីជួយបង្កើនបរិមាណទឹកដោះម្ដាយ។ គេអាចហៅត្រឹម ទឹកដោះ ក៏បាន :

មើលអត្ថន័យ
វចនានុក្រម

ទឹកធ្លាក់

នាម[ទឹក-ធ្លាក់]

ទឹកដែលជ្រាបចេញពីផ្ទៃភ្នំ ហូរធ្លាក់ចុះមកជានិច្ច, ជួនមានកន្លែងខ្លះជាប្រភពនៃស្ទឹងដែលហៅថា ក្បាលស្ទឹង ក៏បាន, ដូចជាក្បាលស្ទឹងព្រែកត្នោតជាដើម; បើទឹកធ្លាក់នោះធំច្រើន ហូរចេញមកខ្លាំង ជាប្រភពនៃទន្លេក៏មាន។

មើលអត្ថន័យ