វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កាសាវពស្ត្រ

នាម[កា-សា-វ៉ៈ-ព័ស]

សំពត់ជ្រលក់ទឹកអម្ចត់ ពណ៌លឿងសម្រាប់សមណៈក្នុងព្រះពុទ្ធសាសនាប្រើប្រាស់; សព្វថ្ងៃច្រើនហៅក្លាយមកជា "កាសាវភស្ត្រ"។

មើលអត្ថន័យ
វចនានុក្រម

កាស៊ីណូ

នាម[កា-ស៊ី-ណូ]

ទីតាំងនៃដំណើរការល្បែងពាណិជ្ជកម្ម ដោយមានអន្តរកម្មផ្ទាល់រវាងអ្នកដំណើរការល្បែងនិងភ្ញៀវល្បែង ស្របតាមគណៈកម្មការល្បែងពាណិជ្ជកម្ម :

មើលអត្ថន័យ
វចនានុក្រម

កាស្សែត

នាម[កាស់-សែត] ឬ [កា-សែត]

ប្រអប់សំប៉ែតរាងចតុកោណកែងមានផ្ទុកខ្សែម៉ាញេទិកមានអាត់ជាសំឡេង វីដេអូ ឬភាពយន្តដែលគេអាចយកទៅចាក់ក្នុងម៉ាស៊ីនបញ្ចេញជាសំឡេងឬរូបភាពនានា :

មើលអត្ថន័យ
វចនានុក្រម

កាហ្វេ

នាម[កា-ហ្វេ]

រុក្ខជាតិដំណាំសម្រាប់យកគ្រាប់មកលីងឱ្យឈ្ងុយ កិនឱ្យម៉ដ្ឋដើម្បីឆុងធ្វើភេសជ្ជៈ, ភេសជ្ជៈដែលបានមកពីការឆុងម្សៅគ្រាប់កាហ្វេលីងនឹងទឹកក្ដៅ :

មើលអត្ថន័យ