វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ទេវកថា

នាម[ទេ-វៈ-កៈ-ថា]

(អ.សិ.) តំណាលកថាប្រជាប្រិយមួយប្រភេទដែលមានដំណើររឿងនិយាយអំពីទេវៈ ពន្យល់បកស្រាយអំពីបាតុភូតធម្មជាតិនៅក្នុងសម័យកាលដែលមនុស្សមិនទាន់យល់ដឹងបាន ដោយភ្ជាប់នឹងជំនឿលើទេវៈ :

មើលអត្ថន័យ
វចនានុក្រម

ទេវទត្ត

នាម[ទេ-វៈ-ទ័ត]

ឈ្មោះភិក្ខុមួយរូបជាព្រះអនុជអយ្យិកាមួយ គឺជីដូនមួយនឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម (ប៉ែកខាងព្រះវរមាតារបស់ព្រះអង្គ) ; ទេវទត្តនេះ, លុះបួសហើយបានយូរបន្តិចមក, ក៏តាំងចិត្តជាសត្រូវនឹងព្រះសក្យមុនីសម្ពុទ្ធ, ខំប្រឹងធ្វើព្យាយាមនឹងសម្លាប់ព្រះអង្គ ប៉ុន្តែមិនបានសម្រេចដូចបំណង, ត្រាតែព្រះធរណីស្រូបខ្លួនយកទៅ។

មើលអត្ថន័យ
វចនានុក្រម

ទេវធម្មជាតិនិយម

នាម[ទេ-វៈ-ធ័ម-មៈ-ជាត-និ-យំ]

លទ្ធិឬជំនឿដែលជឿថា ចក្រវាលគឺជាអាទិទេព។ ជំនឿនេះជឿថា អាទិទេពមិនមែនជាភាវៈដោយឡែកទេ ប៉ុន្តែគេជឿថា អាទិទេពជាតថភាពទាំងមូលឬជាអំណាចដែលមានគ្រប់ទិដ្ឋភាពនៃតថភាព :

មើលអត្ថន័យ
វចនានុក្រម

ទេវនិយម

នាម[ទេ-វៈ-និ-យំ]

លទ្ធិឬជំនឿមួយដែលជឿលើអត្ថិភាពនៃអាទិទេពមួយឬច្រើន។ ជំនឿនេះចាត់ទុកអាទិទេពថា ជាអ្នកបង្កើតលោក ជាប្រភពនៃតម្លៃទាំងអស់ ជាភាវៈមួយដែលមានវត្តមានគ្រប់ដំណើរទាំងអស់ក្នុងលោកនេះ ជាភាវៈស្មារតី និងជាភាវៈមនុស្ស ហើយតាមរយៈនេះ មនុស្សអាចទាក់ទងជាមួយអាទិទេពយ៉ាងជិតស្និទ្ធ :

មើលអត្ថន័យ
វចនានុក្រម

ទេវាធិបតេយ្យ

នាម[ទេ-វា-ធិ-ប៉ៈ-តៃ]

ទម្រង់នៃការគ្រប់គ្រងរដ្ឋ ដែលច្បាប់និងបទបញ្ញត្តិទាំងឡាយកើតចេញពីក្រឹត្យក្រម (ច្ប.) ដែលកំណត់ដោយសាសនាណាមួយ។ ទម្រង់នៃការគ្រប់គ្រងរដ្ឋបែបនេះ ដឹកនាំដោយផ្អែកលើច្បាប់អាទិទេព ហើយអាទិទេពត្រូវបានចាត់ទុកជាប្រមុខរដ្ឋ។ គម្ពីរពិសិដ្ឋរបស់សាសនា ត្រូវបានចាត់ទុកជាសារ ឬបទបញ្ជា ឬក៏ច្បាប់របស់អាទិទេព ហើយត្រូវបានប្រើប្រាស់ដើម្បីដឹកនាំសង្គមឬរដ្ឋ :

មើលអត្ថន័យ
វចនានុក្រម

ទេវិន្ទ

គុណនាម, នាម[ទេ-វិន]

ព្រះឥន្ទ្រ; ព្រះឥន្ទ្របានជាមានព្រះនាមថាទេវិន្ទនេះ ពីព្រោះព្រះអង្គធំជាងអស់ទេវតាក្នុងស្ថានសួគ៌ពីរជាន់ គឺជាន់ចាតុម្មហារាជិកានិងត្រៃត្រិង្ស។

មើលអត្ថន័យ