វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

នាមរនាប់

នាម[នាម-រ-នាប់]

នាមសម្រាប់បញ្ជាក់ពីឯកតាសម្គាល់មនុស្ស សត្វ វត្ថុ រង្វាស់រង្វាល់ដែលគេប្រើសម្រាប់រាប់។ នាមរនាប់នៅខាងស្ដាំគុណនាមចំនួនជានិច្ច :

មើលអត្ថន័យ
វចនានុក្រម

នាមាភិធេយ្យ

នាម[នា-មា-ភិ-ធៃ]

ឈ្មោះឬនាមដែលតែងតាំងដាក់ឱ្យហៅវីរជនណាម្នាក់ អំពីសម្នាក់មន្ត្រីមានយសស័ក្ដិ ឬអំពីប្រជានុរាស្ត្រ។ វីរបុរសជានាមាភិធេយ្យ តែងតាំងដាក់ឱ្យហៅនរជនណា ដែលមានចិត្តក្លាហានមោះមុត, ចេះការពារស្រុកទេស មិនឱ្យធ្លាក់ក្នុងកណ្ដាប់ដៃបរទេសគ្រប់គ្រាន់ នឹងចេះគោរពស្រឡាញ់ជនជាតិរួមជាតិដោយមិនលំអៀង។

មើលអត្ថន័យ
វចនានុក្រម

នាម៉ឺន

នាម[នា-ម៉ឺន]

មន្ត្រីមានបណ្ដាស័ក្ដិ ១០ហ៊ូពាន់ គឺស័ក្ដិមួយម៉ឺន; ពាក្យនេះជាប់មកពីសម្ដីសៀមថា ន៉ាហ្មឺ់ន "ស្រែមួយម៉ឺន", ន៉ាសែន "ស្រែមួយសែន"; បណ្ដាស័ក្ដិមន្ត្រីធំក្នុងសម័យព្រេងនាយយូរមកហើយ ដែលមានមុខងារត្រូវស្ដីត្រួតត្រា ឬត្រូវបានស្រែមួយហ្មឺន, មួយសែន ជាមុខអាករ; ព្រោះហេតុនោះ ទើបមានពាក្យនិយាយថា នាហ្មឺននាសែន ឬ ន៉ាហ្មឺនន៉ាសែន ជាប់មកដល់សព្វថ្ងៃ :

មើលអត្ថន័យ
វចនានុក្រម

នាយចំណង់

នាម[នាយ-ចំ-ណង់]

នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះព្រឹន្ទបាលឯកនិងអនុសេនីយ៍ត្រី ហៅថា បេក្ខសេនីយ៍ ក៏បាន។

មើលអត្ថន័យ
វចនានុក្រម

នាយនាវីចំណង់

នាម[នាយ-នា-វី-ចំ-ណង់]

នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុនាវីត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះនាយចក្របាលបាលឯកនិងអនុនាវីត្រី។

មើលអត្ថន័យ