វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កីឡាអត្តពលកម្ម

នាម[កី-ឡា-អាត់-តៈ-ពៈ-លៈ-កាំ] ឬ [កី-ឡា-អាត់-តៈ-ពល់-ឡៈ-កាំ]

ល្បែងដែលគេហាត់លេងដោយកម្លាំងរបស់ខ្លួន, កីឡាសម្រាប់ធ្វើខ្លួនឱ្យមានកម្លាំងមាំមួន, ឱ្យស្វាហាប់។

មើលអត្ថន័យ
វចនានុក្រម

កុក្កុដនេត្រ

នាម[កុក-កុ-ដៈ-នេត]

ឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូលពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្ដីធំនីមួយៗ (ប្រើតែក្នុងសម័យជាន់ដើម)។

មើលអត្ថន័យ
វចនានុក្រម

កុងដង់សាទ័រ

នាម[កុង-ដង់-សា-ទ័រ]

គ្រឿងអេឡិចត្រូនិកផ្ទុកនិងផ្ទេរបន្ទុកអគ្គិសនី ដែលផ្សំឡើងដោយអង្គធាតុចម្លងពីរ ខណ្ឌដោយមជ្ឈដ្ឋានអ៊ីសូឡង់ (សុញ្ញាកាសឬឌីអេឡិចទ្រិក)។

មើលអត្ថន័យ
វចនានុក្រម

កុងទុយស្យុង

នាម[កុង-ទុយ-ស្យុង]

(វេជ្ជ.) ការខ្ទាំ, របួសម្យ៉ាងដែលបណ្ដាលមកពីគ្រោះថ្នាក់ធ្ងន់ធ្ងរធ្វើឱ្យខ្ទេចជាលិកាក្នុងសរីរាង្គណាមួយប៉ុន្តែមិនមានរហែកស្បែកឬស្រោមព័ទ្ធជុំវិញ។

មើលអត្ថន័យ