វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

និកម្មភាព

នាម[និ-កាំ-មៈ-ភាប]

ភាពគ្មានការងារធ្វើកើតឡើងក្នុងស្ថានភាពដែលមនុស្សម្នាក់ដល់អាយុធ្វើការ មានសមត្ថភាពនិងមានបំណងធ្វើការ បានខិតខំស្វែងរកការងារធ្វើ ប៉ុន្តែពុំអាចរកការងារបាន, ភាពគ្មានការងារធ្វើ :

មើលអត្ថន័យ
វចនានុក្រម

និក្ខេបបទ

នាម[និក-ខេ-ប៉ៈ-បត់]

បទឬមាតិការឿងដែលលើកយកមកដាក់ជាគោល ដើម្បីអធិប្បាយពង្រីកសេចក្ដីឱ្យល្មមស្ដាប់បាន។ ពាក្យនេះ សព្វថ្ងៃប្រើសំដៅយកសៀវភៅដែលបេក្ខជនតែងឡើងហើយដាក់ជូនឱ្យគណៈមេប្រយោគពិនិត្យក្នុងការប្រឡងយកថ្នាក់បណ្ឌិតផ្នែកវិជ្ជាណាមួយ :

មើលអត្ថន័យ
វចនានុក្រម

និគមវចនៈ

នាម[និ-គៈ-មៈ-វៈ-ចៈ-ណៈ] ឬ [និ-គំ-មៈ-វៈ-ចៈ-ណៈ]

ពាក្យបន្ថែម គឺសេចក្ដីបញ្ជាក់សង្ខេបខ្លីៗ ត្រួតថែមលើពាក្យដែលបាននិយាយយ៉ាងពិស្ដារពីខាងដើមម្ដងរួចមកហើយ គឺពាក្យពន្យល់ដោយរួបរួមសេចក្ដីចុងក្រោយបង្អស់ :

មើលអត្ថន័យ