វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បញ្ជាន់ត្រស្តិ

នាម[បញ់-ជាន់-ត្រស់] ឬ [បាញ់-ជាន់-ត្រស់] (ជើង ត)

ឈ្មោះព្រះរាជពិធីមួយប្រភេទ ក្នុងកម្ពុជរដ្ឋយើងពីក្នុងសម័យបុរាណរាជ្យអំពីដើម; ពិធីនេះធ្វើនៅវេលាយប់ ១៤រោចខែផល្គុន មាននិមន្តព្រះភិក្ខុសង្ឃសូត្រភាណយក្ខ ក្នុងព្រះបរមរាជវាំង, មានបាញ់កាំភ្លើងធំម្ដងៗគ្រប់ទិសទាំង ៤, មានជិះដំរីបណ្ដេញរូបអារក្សដែលកំពុងជាន់ (ធ្វើពេញមួយយប់ទាល់ព្រឹក) សម័យឥឡូវ, លើកលែងតែជិះដំរីបណ្ដេញរូបអារក្សចេញ, ឯរបៀបក្រៅពីនោះនៅទាំងអស់។

មើលអត្ថន័យ
វចនានុក្រម

បញ្ជាប់ពាក្យ

កិរិយាសព្ទ[បញ់-ជាប់-ពាក] ឬ [បាញ់-ជាប់-ពាក]

ជូនទ្រព្យរបស់អ្វីនីមួយទៅមាតាបិតាខាងស្រី ទុកជាភ័ស្ដុតាងជារបស់បញ្ចាំចិត្តភ្ជាប់មេត្រីក្នុងការចងពន្ធ :

មើលអត្ថន័យ
វចនានុក្រម

បញ្ជាប់ព្រលឹង

កិរិយាសព្ទ[បញ់-ជាប់-ព្រ-លឹង] ឬ [បាញ់-ជាប់-ព្រ-លឹង]

យកអំបោះមង្គលចងកដៃហើយឱ្យទ្រព្យរបស់អ្វីនីមួយ ដោយសន្មតិថា ភ្ជាប់ព្រលឹងឱ្យស្ថិតនៅបរិបូណ៌ក្នុងរូបអ្នកនោះ :

មើលអត្ថន័យ