វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បត្តានុមោទនាមយៈ

នាម[ប៉័ត-តា-នុ-មោ-ទៈ-នា-មៈ-យៈ]

បុណ្យកើតមានដោយសារការទទួលត្រេកអរចំពោះចំណែកបុណ្យ ដែលគេជូនឬឧទ្ទិសមកឱ្យ (ឈ្មោះបុញ្ញកិរិយាវត្ថុទី ៩ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង ១០)។

មើលអត្ថន័យ
វចនានុក្រម

បត្តិទានមយៈ

នាម[ប៉័ត-តិ-ទានៈ-មៈ-យៈ]

បុណ្យកើតមានដោយសារការឱ្យចំណែកបុណ្យដែលខ្លួនបានធ្វើហើយដល់អ្នកដទៃ (ឈ្មោះបុញ្ញកិរិយាវត្ថុទី៨ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង ១០)។

មើលអត្ថន័យ
វចនានុក្រម

បត្យាប័ន

នាម[ប៉ាត់-ត្យា-បាន់]

ការប្រគល់បុគ្គលជនជាប់សង្ស័យ ឬទណ្ឌិតនៃបទឧក្រិដ្ឋណាមួយដោយរដ្ឋដែលជននោះគេចទៅជ្រកពួន ទៅឱ្យរដ្ឋដែលមានសិទ្ធិអំណាចខាងផ្លូវច្បាប់ពិតប្រាកដចំពោះជននោះ ក្នុងគោលបំណងបង្ការកុំឱ្យឧក្រិដ្ឋជនគេចខ្លួនពីការផ្ដន្ទាទោស ដោយច្បាប់នៃប្រទេសណាមួយ :

មើលអត្ថន័យ