វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បបែល

នាម[ប-បែល]

ឈ្មោះមច្ឆជាតិពួកមួយមានរូបមូល នៅមាត់ខាងក្រោម មានជាយគ្រែងជុំវិញ កន្ទុយវែង ស្បែករឹងគគ្រាត, បើស្ងួតក្រៀម ប្រើការរូសឈើបាន។ បបែលមានច្រើនបែបគឺ បបែលកូនមាន់ មាត្រតូចល្មមរាងមូល; បបែលភ្នែកលៀន មាត្រនិងរាងដូចបបែលកូនមាន់តែភ្នែកលៀន; បបែលរុយ ទ្រង់ទ្រាយដូចគ្នា តែមាត្រធំជាង មានផ្កាយខ្មៅៗ; បបែលត្រី ទ្រង់ទ្រាយនិងមាត្រស្រដៀងគ្នា តែខ្លួនសម្បុរស; បបែលទង់ រាងនិងមាត្រប្រហែលគ្នានឹងបបែលត្រីដែរ តែកន្ទុយពណ៌ស ក្រហមដូចជាទង់ជាតិ; បបែលអក ទ្រង់ទ្រាយខុសពីបបែលទាំងប៉ុន្មានខាងលើនេះ គឺខ្លួនខ្លី ជាយគ្រែងមានសណ្ឋានជាស្លាបដូចស្លាបសត្វបក្សី កន្ទុយវែងសម្បុរខ្មៅមានផ្កាយ ស; បបែលខ្លែង ដូចបបែលអក តែខ្លួនស្ដើងកន្ទុយវែង; បបែលខ្លា មាត្រធំទម្ងន់ដល់ទៅមួយរយគីឡូក្រាមក៏មាន សម្បុរដូចខ្លាសុទ្ធសាធ; បបែលក្របី ដូចបបែលអក តែមាត់វែង; បបែលរលួស មាត្រធំខ្លួនមានបន្លាដូចបន្លារលួស; បបែលស្លឹក ខ្លួនស្ដើងដូចស្លឹក ជាយគ្រែងវែងកន្ទុយវែង; បបែលខ្យល់ ស្រដៀងនឹងបបែលកូនមាន់ តែខ្លួនមានផ្កាយខៀវក្រហមសណ្ឋានដូចផ្កា; បបែលសេះ ដូចបបែលអក តែក្បាលដូចក្បាលសេះ; បបែលត្រោក មាត្រធំសម្បុរក្រហម មានជាយត្រង់ចុងកន្ទុយ; បបែលភក់ ទ្រង់ទ្រាយដូចបបែលត្រី តែខ្លួននិងពោះមានសម្បុរខ្មៅ។

មើលអត្ថន័យ
វចនានុក្រម

បព៌ត

នាម[ប-រ៉ៈ-ពត់]

ភ្នំ។ ភ្នំមាន ៣ប្រភេទគឺ ភ្នំដីសុទ្ធ, ភ្នំថ្មសុទ្ធ (ឥតមានដើមឈើ) និង ភ្នំលាយថ្មនិងដី (មានដើមឈើ)។ បណ្ដាភ្នំទាំង៣ប្រភេទនេះ ភ្នំដីសុទ្ធនិងភ្នំលាយថ្មនិងដី មានប្រយោជន៍ច្រើនជាង ភ្នំថ្មសុទ្ធ :

មើលអត្ថន័យ
វចនានុក្រម

បព្វជិតនាម

នាម[ប័ប-ពៈ-ជិ-តៈ-នាម]

ឈ្មោះនៃអ្នកបួស, ឈ្មោះសម្រាប់អ្នកបួស (ដែលប្រើជាបាលី) គឺនាមដែលចុះលើសន្លឹកឆាយាសម្រាប់ភិក្ខុ ឬដែលចុះលើសន្លឹកសង្ឃដីកា សម្រាប់សាមណេរ សម្រាប់ហៅជាជំនួសនាមកាលដែលនៅជាគ្រហស្ថ, ដូចជានាមថា ខេមានន្ទោ, ខេមាភិរតោ, ចន្ទាភោ, ជោតញ្ញាណោ, ពុទ្ធរក្ខិតោ ជាដើម :

មើលអត្ថន័យ