វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បរាសិតភាព

នាម[ប៉ៈ-រ៉ា-សិ-តៈ-ភាប]

ទំនាក់ទំនងរវាងសារពាង្គកាយពីរដែលនៅក្នុងនោះសារពាង្គកាយមួយ រស់នៅក្នុងឬលើសារពាង្គកាយធ្មួល ហើយទទួលបានផលប្រយោជន៍ពីធ្មួល :

មើលអត្ថន័យ
វចនានុក្រម

បរិការណ៍

នាម[ប៉-រ៉ិ-កា]

ការណ៍ទាំងឡាយដែលកើតមុននិងក្រោយព្រឹត្តិការណ៍មួយ។ ពាក្យនេះប្រើខុសពីបរិបទដែលសំដៅដល់ខ្លឹមសារណាមួយដែលត្រូវលើកឡើងនៅពីមុខឬពីក្រោយសេចក្ដីមួយ។ ក្នុងន័យសេដ្ឋកិច្ច«បរិការណ៍»ប្រើសំដៅបង្ហាញការណ៍ណាមួយដែលកើតឡើងនៅជុំវិញព្រឹត្តិការណ៍មួយ។

មើលអត្ថន័យ
វចនានុក្រម

បរិក្ខារចោឡៈ

នាម[ប៉ៈ-រិក-ខា-ចោ-ឡៈ]

គ្រឿងបរិក្ខាររាយរង ដែលភិក្ខុត្រូវការប្រើប្រាស់ក៏បាន មិនបាច់ប្រើក៏បាន ដូចយ៉ាងកន្សែងជូតមុខ វត្ថព័ន្ធ អង្ស័កដើមនោះដែរ មានក៏បាន មិនបាច់មានក៏បាន (ព.វិ.)។

មើលអត្ថន័យ
វចនានុក្រម

បរិចារកិច្ចយោធា

នាម[ប៉ៈ-រ៉ិ-ចា-រ៉ៈ-កិច-យោ-ធា]

(ច្ប.) កាតព្វកិច្ចការពារមាតុភូមិ, ករណីយកិច្ចរបស់ពលរដ្ឋគ្រប់រូបចាប់ពីអាយុ១៨ឆ្នាំឡើងទៅក្នុងការចូលបម្រើក្នុងជួរកងទ័ព (តាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់) :

មើលអត្ថន័យ