វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បាចសរ

នាម[បាច-ស]

ឈ្មោះល្បែងលេងទឹកមួយប្រភេទសម្រាប់ពួកក្មេងលេងបាចទឹកមុជទឹកចាប់ញៀចគ្នា គឺក្មេងម្នាក់បាចទឹកទៅរកក្មេងម្នាក់ដោយស្រែកថា បាចសរ! ហើយមុជគេចក្នុងទឹក, ក្មេងម្នាក់ដែលមិនមុជទឹកនោះប្រុងចាំចាប់ញៀច, បើឃើញងើបត្រង់ជិតខ្លួន ក៏ស្ទុះទៅចាប់ស្លឹកត្រចៀកជាប់ស្រែកថា ញៀច!, បើអ្នកមុជងើបនោះគេចរួចក៏ខានញៀច :

មើលអត្ថន័យ
វចនានុក្រម

បាញ់ឌុក

នាម[បាញ់-ឌុក]

ឈ្មោះបង្អែមមួយប្រភេទស្រដៀងនឹងនំកូរ មានពណ៌បៃតងដោយសារទឹកស្លឹកតើយប៉ុន្តែមានរសសាប ពេលបរិភាគគេលាយជាមួយនឹងទឹកស្ករ ល្ង និងខ្ទិះដូង។

មើលអត្ថន័យ