បាយខុន
ឈ្មោះបទភ្លេងខ្មែរមួយមេ សម្រាប់លេងក្នុងមង្គលការអាពាហ៍ពិពាហ៍, គឺលេងនៅវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាឱ្យពួកញាតិចងដៃ :
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ឈ្មោះបទភ្លេងខ្មែរមួយមេ សម្រាប់លេងក្នុងមង្គលការអាពាហ៍ពិពាហ៍, គឺលេងនៅវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាឱ្យពួកញាតិចងដៃ :
ឈ្មោះល្បែងមានរន្ធ ១០ក្នុងឈើមានសណ្ឋានទ្រវែងស្រដៀងនឹងពងក្រពើ មានគ្រាប់ ៤២, ដាក់ក្នុងរន្ធ ហៅថា ក្បាលមឿង ឬក្បាលជីមឿង ទាំងពីរខាង ក្នុង ១រន្ធដាក់គ្រាប់ ៥(ជា ១០), រន្ធជាបរិវារ ៨ទៀតក្នុងមួយរន្ធៗ ដាក់គ្រាប់បួនៗ (ជា៣២) ; ពួកក្មេងដែលគ្មានឈើធ្វើក្ដារបាយខុំនោះ នាំគ្នាកាយធ្វើរន្ធលេងផ្ទាល់នឹងដី :
បាយដែលក្ដាំងនៅជាប់នឹងបាតឆ្នាំង គេចាក់ទឹកត្រាំក្នុងឆ្នាំងឱ្យរីកជ្រាយរបើកចេញពីបាតឆ្នាំង អាចកាយយកបានដោយស្រួល។
បាយដែលឆាជាមួយគ្រឿងផ្សំលាយសាច់ ស៊ុត បន្លែជាដើម :
ឈ្មោះស្មៅដើមរឹង មានគ្រាប់ល្អិត បើត្រូវទឹកស្អិតជាប់គ្នា។
បាយដែលដាក់ត្រាំក្នុងទឹកអស់ ១យប់ហើយលាយបរិភោគក្នុងវេលាព្រឹក រាប់ថាជាអាហារនាំឱ្យត្រជាក់ស្រួលខ្លួន តាមទម្លាប់អ្នកត្រូវការប្រើ។
សេវាលជាតិមួយពួកមានពណ៌បៃតង រាងល្អិតៗ ដុះអណ្ដែតលីផ្ទៃទឹក។ គេច្រើនដួសវាឱ្យសត្វទាឬត្រីស៊ី :
បាយបំពេញបាត្រ (បាយរាប់បាត្រ) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាយកគេយកបម្រុងនឹងថែមក្រែងភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់។ ហៅម្យ៉ាងថា បាយបិតបូរ "បាយសម្រាប់បំពេញផលឱ្យប្រេត" គឺបាយដែលទាយកប្រគេនភិក្ខុសង្ឃ ហើយឧទិ្ទសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ។
(ម.ព. បាយបត្តបូរ)។
ពោលពាក្យបញ្ឆិតបញ្ឆៀងឬដៀមដាម, ជន្លជន្លេញឱ្យអ្នកម្ខាងដឹង ឱ្យអន់ចិត្ត :
បាយដំណើបដាក់ក្នុងដូងខ្ចី ប្រើក្នុងការមង្គលកោរជុកជាដើមសម្រាប់ឱ្យសាមីខ្លួនអ្នកទទួលមង្គលបរិភោគដោយសន្មតថា ចម្រើនព្រលឹងឱ្យមានសេចក្ដីសុខយឺនយូរ (ធ្វើតាមលទ្ធិព្រាហ្មណ៍)។
ឈ្មោះឈើតូចមួយប្រភេទ ស្លឹកមានក្លិនក្រអូបប្រហើរ; មាន ២ប្រភេទគឺ បាយម៉ាតស្រុក, បាយម៉ាតព្រៃ។
ម្សៅឬអង្ករដំណើបដែលរំងាស់ឱ្យរលួយស្អិត សម្រាប់ប្រើការលាបបិទក្រដាសជាដើម។
(ម.ព. បាយឆា)។
ឈ្មោះដុំបាយតូចៗបួនដុំដែលដាក់ទើរលើមាត់ឆ្នាំងដាំថ្នាំរំងាប់រោគ ប្រើជាគ្រឿងប្រសិទ្ធីថ្នាំឆ្នាំងឱ្យពូកែ (ប្រើតាមតម្រាគ្រូថ្នាំ)។
កំណាត់ដើមចេកមានដោតជើងដាក់បញ្ឈរមានរមូរស្លឹកចេកសណ្ឋានម្រាមដៃដោតជាថ្នាក់ៗ មាន ៣ថ្នាក់ ឬ ៥ថ្នាក់, ៧ថ្នាក់, ៩ថ្នាក់ មានដោតផ្កាលាយចម្រុះ, មានដាក់បាយព្រលឹងឬលាជ ដែលហៅថា បាយសី គឺបាយស្រី ឬបាយសិរី តម្កល់ត្រង់ខាងលើកំពូល, បែបនេះហៅថា បាយសីធំ។
បាយដែលគេដាំសម្រាប់បិតស្រា :
ឈ្មោះគ្រឿងមង្គលការអាពាហ៍ពិពាហ៍មានរបៀបដាក់បាយនិងភោជនាហារច្រើនមុខក្នុងតៀបទាំងគូឆ្វេងស្ដាំ មានអ្នកកាន់ដាវរាំបើកគ្របតៀបទាំងនោះ ក្នុងវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាចងដៃសម្រេចមង្គលការ :