វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បាវ

នាម[បាវ]

ទាសៈឬទាសី គឺខ្ញុំប្រុសខ្ញុំស្រី (សម័យបច្ចុប្បន្ននេះ ឈប់ប្រើពាក្យ បាវ ហើយ ព្រោះគ្មាន ទាសៈ ឬ ទាសី ទេ មានតែ ឈ្នួល (មនុស្សស៊ីឈ្នួល) និង កម្មករ, កម្មការិកា ឬថា ប្រុសបម្រើ, ស្រីបម្រើ ប៉ុណ្ណោះ, ប្រជាពលរដ្ឋទាំងពួង ក្នុងប្រទេសកម្ពុជាក៏សុទ្ធតែមាន សេរីភាព, សមភាព, ភាតរភាព អស់ហើយ)។

មើលអត្ថន័យ
វចនានុក្រម

បាវព្រាវ

នាម[បាវ-ព្រាវ]

មនុស្សអ្នកខ្សត់ខ្សោយទន់ទាបឥតមានទីពំនាក់ ដែលចូលមកសុំជ្រកអាស្រ័យនៅផង, ជាអ្នកធ្វើកិច្ចការបម្រើដូចបាវ, សម្រេចការបរិភោគនិងការដេកនៅជាមួយនឹងបាវ (សម័យសព្វថ្ងៃនេះ ឈប់ប្រើពាក្យ បាវព្រាវ នេះហើយ)។

មើលអត្ថន័យ
វចនានុក្រម

បាសាទិកសមាជិក

នាម[ប៉ា-សា-ទិ-កៈ-សៈ-ម៉ា-ជិក]

សមាជិកអ្នកមានសេចក្ដីជ្រះថ្លា គឺសមាជិកដែលគ្រាន់តែបានបង់ប្រាក់ភាគទានជាជំនួយដល់សមាគមណាមួយ តែពុំបានជួយបំពេញកិច្ចការផ្ទាល់ខ្លួនក្នុងសមាគមនោះទេ។

មើលអត្ថន័យ
វចនានុក្រម

បាស៊ីរបេង

នាម[បា-ស៊ី-រ-បេង]

បាក់តេរីម្យ៉ាងដែលបង្ករោគរបេងចំពោះមនុស្សនិងសត្វ។ បាក់តេរីនេះរកឃើញនៅគ្រិស្តសករាជ១៨៨២ដោយជនជាតិអាល្លឺម៉ង់ឈ្មោះ រ៉ូបែរកុក។

មើលអត្ថន័យ