វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បិដ្ឋ្យដ្ឋិកសត្វ

នាម[ប៉ិត-ឋ្យាត់-ឋិ-កៈ-ស័ត]

សត្វមួយពួកដែលមានឆ្អឹងទ្រនុងខ្នងហើយមានឆ្អឹងជំនីរតភ្ជាប់ពីទ្រនុងខ្នងនោះរួមមកខាងពោះ, ហៅដោយរួបរួមថា សត្វមានគ្រោងឆ្អឹង ដូចជា គោ, ក្របី, ត្រីជាដើម។

មើលអត្ថន័យ
វចនានុក្រម

បិណ្ឌ

នាម[បិន-ឌៈ] ឬ [បិន]

ការប្រមូលឱ្យមូល ឬពូតឱ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃ១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ) ... ហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ . . . , ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។

មើលអត្ថន័យ
វចនានុក្រម

បិណ្ឌបាត

[បិន-ឌៈ-បាត] ឬ [បិន-បាត]

អាហារដែលប្រមូលឱ្យជាដុំដាក់ក្នុងបាត្រ គឺចង្ហាន់ដាក់បាត្រ ឬចង្ហាន់រាប់បាត្រ (សម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា) :

មើលអត្ថន័យ
វចនានុក្រម

បិណ្ឌបាតចារិកវត្ត

នាម[បិន-ឌៈ-ប៉ា-តៈ-ចា-រ៉ិ-កៈ-វ័ត]

ការប្រព្រឹត្តដើររកចង្ហាន់ដែលទាយកគេដាក់ឱ្យក្នុងបាត្រ (ការប្រព្រឹត្តដើរបិណ្ឌបាត ទុកជាវត្តប្រតិបត្តិមួយដ៏សំខាន់របស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា, ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថាជាការចិញ្ចឹមជីវិតដោយប្រពៃ ជាដំណើរនាំឱ្យអាជីវបារិសុទ្ធិសីលបរិសុទ្ធល្អ)។

មើលអត្ថន័យ
វចនានុក្រម

បិណ្ឌបាតទាន

នាម[បិន-ឌៈ-បា-តៈ-ទាន]

ការឱ្យចង្ហាន់បិណ្ឌបាត គឺការដែលទាយកឱ្យភោជនាហារជាគ្រឿងចិញ្ចឹមជីវិតដោយសេចក្ដីសង្គ្រោះ ដល់បព្វជិតមិនឱ្យដាច់ពោះស្លាប់ :

មើលអត្ថន័យ