វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បុព្វបទ

[បុប-ពៈ-បត់]

និបាតសព្ទ ឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឱ្យមានសេចក្ដីប្រាកដដោយឡែក ឬបំបែរសេចក្ដីឱ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប "ជិត, បន្ទាប់, រង" + រាជ "ស្ដេច" > ឧបរាជ "ស្ដេចបន្ទាប់ គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ"; បរា "សោះសូន្យ; ..." + ជយ "ជម្នះ" > បរាជយ "ការចាញ់, ដំណើរចាញ់គេ"; ឧប និង បរា ហៅថា បុព្វបទ។ល។

មើលអត្ថន័យ
វចនានុក្រម

បុព្វលក្ខខណ្ឌ

នាម[បុប-ពៈ-លាក់-ខាន់]

លក្ខខណ្ឌចាំបាច់ដែលត្រូវមានជាមុន សម្រាប់ធានាដល់ដំណើរការចាប់ផ្ដើមការកើនឡើងនិងការរីកលូតលាស់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បុព្វលក្ខខណ្ឌនេះមាន សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពសង្គម ៘ :

មើលអត្ថន័យ
វចនានុក្រម

បុព្វវាសនា

នាម[បុប-ពៈ-វាស-ស្នា]

សាសនវិជ្ជាដែលអះអាងថា ព្រឹត្តិការណ៍ទាំងអស់នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗពោលគឺអ្វីៗដែលបានកើតឡើង កំពុងកើតឡើង ឬនឹងកើតឡើងត្រូវបានកំណត់ជាមុនដោយអាទិទេព និងមិនអាចកែប្រែបាន។ ការកំណត់ថាតើព្រលឹងរបស់មនុស្សម្នាក់ៗនឹងឡើងទៅឋានសួគ៌ឬធ្លាក់ទៅឋាននរក ត្រូវបានសម្រេចដោយឆន្ទៈរបស់អាទិទេពតាំងពីមនុស្សនោះកើតមកម្ល៉េះ ដោយមិនអាស្រ័យលើការប្រព្រឹត្តរបស់គេឡើយ។

មើលអត្ថន័យ