វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បេក្ខជន

នាម[ប៉េក-ខៈ-ជន់]

ជនអ្នកសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារ ឬឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្ដើមយកមុខតំណែងជាស្មៀន, ជាសិស្សចូលរៀនក្នុងសាលា ឬអ្នកសុំចុះឈ្មោះបោះឆ្នោតជាដើម :

មើលអត្ថន័យ
វចនានុក្រម

បេក្ខជនស្វៃរិន

នាម[ប៉េក-ខៈ-ជន់-ស្វៃ-រិន]

បេក្ខជនសេរី, បេក្ខជនដែលមានអំណាចចូលប្រឡងប្រជែងបាន គឺបេក្ខជនក្រៅពីសិស្សនៃគ្រឹះស្ថានសិក្សាជាផ្លូវការ ដែលបានទទួលអនុញ្ញាតឱ្យចូលប្រឡងបាន។

មើលអត្ថន័យ
វចនានុក្រម

បេក្ខសេនីយ៍

នាម[ប៉េក-ខៈ-សេ-ណី]

ឋានន្តររបស់នាយទាហាន នៅក្រោមថ្នាក់អនុសេនីយ៍ត្រីមួយថ្នាក់ គឺនាយទាហានដែលប្រឡងជាប់លេខក្នុងសាលារៀនខាងយោធា ហើយត្រូវហាត់ហ្វឹកហ្វឺនធ្វើការឱ្យស្ទាត់មុននឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី។

មើលអត្ថន័យ