វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ប៊ីចេង

នាម[ប៊ី-ចេង]

សារធាតុជាគ្រាប់ល្អិតៗម្យ៉ាង ពណ៌ស មានរសជាតិភ្លាវ ប្រើសម្រាប់បង់សម្លឬលាយជាមួយអាហារខ្លះ ដើម្បីបង្កើនរសជាតិ។ អ្នកខ្លះហៅ ម្សៅស៊ុប។

មើលអត្ថន័យ
វចនានុក្រម

ប៊ីយេរ

នាម[ប៊ី-យេ]

ឈ្មោះមេរ័យមួយប្រភេទ មានប្រភពឯបរទេស ខ្មែរភាគច្រើនហៅមេរ័យប្រភេទនេះថា ស្រាបៀរ, អ្នកខ្លះហៅ ឡាប់យេរ, ខ្លះហៅ ឡាបយ៉េរ ក្លាយសំឡេងមកពី បារ. La bière នុះឯង។

មើលអត្ថន័យ
វចនានុក្រម

ប៊ូស៊ី

នាម[ប៊ូ-ស៊ី]

គ្រឿងសម្រាប់បញ្ចេញចរន្តអគ្គិសនីពីប្រព័ន្ធបញ្ឆេះនៅក្នុងបន្ទប់ចំហេះនៃម៉ូទ័រ ដើម្បីបញ្ឆេះសម្ពាធល្បាយឥន្ធនៈនិងខ្យល់ដោយផ្កាភ្លើងអគ្គិសនីនៅក្នុងម៉ូទ័រ។

មើលអត្ថន័យ
វចនានុក្រម

ប៊្រុយសែឡា

នាម[ព្រុយ-សែ-ឡា]

ជំងឺឆ្លងដែលបង្កដោយបាក់តេរីប្រ៊ុយសែឡាស្ថិតក្នុងសន្តានប្រ៊ុយសែឡាសេអា។ ជំងឺនេះកើតចំពោះគោ ក្របី ជ្រូក ចៀម ពពែ ឆ្កែ និងមនុស្ស :

មើលអត្ថន័យ