វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ផ្លូវល្បឿនលឿន

នាម[ផ្លូវ-ល្បឿន-លឿន]

ផ្លូវថ្នល់សម្រាប់យានយន្តធ្វើចរាចរណ៍ មានបែងចែកជាទ្រូងផ្លូវពីរចំណែកខុសទិសគ្នា គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយឬមានផ្លូវប្រសព្វតិចបំផុត អាចឱ្យយានយន្តបើកបរក្នុងល្បឿនលឿន។

មើលអត្ថន័យ
វចនានុក្រម

ផ្លូវសូត្រ

នាម[ផ្លូវ-សូត]

បណ្ដាញផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រ‌៊ិក ដែលមានប្រវែង ១០០០០គីឡូម៉ែត្រ ពីឆ្នាំ២០៦មុនគ្រិស្ដសករាជ ដល់ឆ្នាំ២២០នៃគ្រិស្ដសករាជ តាមរយៈការធ្វើពាណិជ្ជកម្មសូត្រចិនយ៉ាងសន្ធឹកសន្ធាប់ :

មើលអត្ថន័យ
វចនានុក្រម

ផ្លែអាយ

នាម[ផ្លែ-អាយ]

នំបំពួនស្ករ។ ចាស់ៗតំណាលប្រាប់ថា បានជានំបំពួនស្ករនេះមានឈ្មោះថា នំផ្លែអាយ ផងដែរពីព្រោះកាលក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី គេច្រើនយកនំនេះទៅដាក់ភ្ជាប់លើមែកឈើឬមែកឫស្សីដែលគេកាត់យកមកដោតលើកំណាត់ដើមចេក គេភ្ជាប់នំនេះតម្រៀបគ្នា ស្រដៀងនឹងឈើមានផ្លែ ...គេសន្មតឈ្មោះថា នំផ្លែអាយ គឺទុកដូចជាឈើផ្លែនៅអាយ ពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ។

មើលអត្ថន័យ