វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ព

នាម[ព]

តួព្យញ្ជនៈទី២៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៣ក្នុងវគ្គទី៥។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [p] ជាព្យញ្ជនៈបបូរមាត់ ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ពកក

នាម[ពក-ក]

ជំងឺដែលសម្គាល់ដោយការរីកធំ ឬមានដុំពកនៃក្រពេញទីរ៉ូអ៊ីតនៅនឹងក ដោយសារក្រពេញនេះផលិតអ័រម៉ូនតិចពេកឬច្រើនពេក ហើយជាធម្មតា ច្រើនតែបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ូតនៅក្នុងចំណីអាហារ :

មើលអត្ថន័យ
វចនានុក្រម

ពកឆ្អឹង

នាម[ពក-ឆ្អឹង]

ជំងឺមួយប្រភេទដែលមានអាការៈពីរយ៉ាង ទី១គឺ អាការៈរីកលូតលាស់ខុសប្រក្រតីរបស់ជាលិកាឆ្អឹងពេញវ័យដែលវិវត្តយឺតៗនៅនឹងកន្លែងបង្កបានជាកំពកនៃឆ្អឹង។ ទី២គឺ អាការៈជាដុំពកមានលក្ខណៈជាឆ្អឹងដែលកកើតឡើងនៅកន្លែងប៉ះទង្គិចញឹកញាប់នៃជាលិកាទន់របស់សព៌ាង្គកាយ :

មើលអត្ថន័យ
វចនានុក្រម

ពងក្អុក

គុណនាម, នាម[ពង-ក្អុក]

(ព.ប្រ.) ពាក្យសម្រាប់ហៅផ្លែក្រសាំង, ផ្លែខ្វិត, ផ្លែត្របែក, ពោតជាដើមដែលនៅខ្ចីមានសាច់ឬគ្រាប់សណ្ឋានស្រដៀងនឹងពងត្រីក្អុកឬពងខ្យង :

មើលអត្ថន័យ