វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កញ្ចុះ

នាម[កញ់-ចុះ]

ឈ្មោះត្រីឥតស្រកាមួយប្រភេទ មានធ្មុងដុះនៅក្រោយត្រចៀកទាំងពីរខាង ធ្មុងមួយដុះនៅលើខ្នង រូបស្រដៀងគ្នានឹងត្រីឆ្លាំង តែតូចជាងត្រីឆ្លាំង។ កញ្ចុះមានបីប្រភេទគឺ កញ្ចុះក្ដោង, កញ្ចុះថ្ម, កញ្ចុះឆ្នូត។

មើលអត្ថន័យ
វចនានុក្រម

កញ្ច្រែង

នាម[កញ់-ច្រែង]

ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី, កញ្ជើ តែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសម្រាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ :

មើលអត្ថន័យ